អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

ទំហំអក្សរ៖

អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

ពោធិ៍សាត់៖អាជ្ញាធរខេត្តពោធិ៍សាត់ និងក្រុមមន្ត្រីបរិស្ថាន កាលពី​ថ្ងៃទី០២មករា បានចុះទៅបណ្ដេញប្រជាពលរដ្ឋប្រមាណ​៧គ្រួសារ​ ឲ្យ​រុះរើលំនៅដ្ឋាន​របស់ខ្លួន​ដែលសាងសង់ នៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន្ន អភិបាលខេត្តពោធិ៍សាត់បាន​ថ្លែងដោយ ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែចាត់វិធានការដោយគ្មានការលើកលែង ចំពោះជនទាំងឡាយណា ដែលបន្តកាប់ទន្ទ្រានដីព្រៃ និងរំលាយភ្នំធ្វើជាកម្មសិទ្ធិ។

យ៉ាងណាក៍យោងតាមការត្រួតពិនិត្យជាក់ស្ដែង ដោយក្រុមគ្រួសារខាងលើបាន​មកតាំងទីរស់នៅ និងអាស្រ័យផលយូរឆ្នាំ ក្រុមការងារបាន​សម្រេចឲ្យគ្រប់ភាគីពាក់ព័ន្ធ រក្សាស្ថានភាពដើម តាមកិច្ចព្រមព្រៀងដែលបានធ្វើ ពីមុនមក រវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រជាពលរដ្ឋនៅទីនោះ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ ពង្រីកផ្ទៃដីដាំដុះ និងសាងសង់សំណង់បន្ថែមទៀតទេ ដោយរងចាំការផ្ទៀងផ្ទាត់ ផែនទីថ្មី ទៅតាមឆ្នាំនីមួយៗ សិន ៕ ដោយ៖កែវ វិទូរ្យ

អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ អាជ្ញាធរ និងបរិស្ថាន​ចុះបណ្ដេញពលរដ្ឋ​ ដែលធ្វើលំនៅដ្ឋាន ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

 


png