នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណី រក្សាទុក និងផ្តល់ទីតាំងឲ្យប្រើប្រាស់ថ្នាំញៀន

(បាត់ដំបង)៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ ម្សិលមិញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៦នាក់ពាក់ព័ន្ធបទល្មើស រក្សាទុក និងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិតាកុក ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានប្រាប់ ANN ថា ជនសង្ស័យ ទាំង ៦នាក់រួមមាន៖

១-ឈ្មោះ សិទ្ធ វិសាល ភេទប្រស អាយុ ១៨ឆ្នាំ 

២-ឈ្មោះ វ៉ាត សុភា ហៅចាស់ ភេទប្រុស អាយុ ២៣ឆ្នាំ 

៣-ឈ្មោះ ហៃ ប៊ុនណាត ហៅខ្នុយ ភេទប្រុស អាយុ ៣២ឆ្នាំ 

៤-ឈ្មោះ បូ រ៉ាប៊ី ភេទប្រុស អាយុ ២០ឆ្នាំ ទាំងបួននាក់មានទីលំនៅក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង 

៥-ឈ្មោះ ទឹម ហ៊ីង ភេទប្រុស អាយុ ៤៧ឆ្នាំ 

៦-ឈ្មោះ ហ៊ីង ធារី ភេទស្រី អាយុ ២៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក បន្តថា សមត្ថកិច្ច បានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៣កញ្ចប់, ទូរស័ព្ទដៃចំនួន ១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕(ANN រៀម សាលី)

ពាក្យទាក់ទង

png