មនុស្ស ២នាក់ស្លាប់ និងរបួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្រែអំបិល

(កោះកុង)៖ មនុស្ស ២នាក់បានស្លាប់ និង ៦នាក់ទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់ទី១ឈ្មោះ គី ភ្លីសុខគ្រី ប្រុស និងទី២ឈ្មោះ គី ភ្លីសុខហាំមីសាស់ ភេទប្រុស។

សមត្ថកិច្ច បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសាររថយន្តធំបើកបរក្នុងស្ថានភាពល្បឿនលឿន ទៅបុកសត្វក្របី រួចរេចង្កូតទៅបុករថយន្តតូច ២គ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ក្រោយកើតហេតុ វត្ថុតាងជារថយន្តទាំង ៣គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រងចាំការដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ។

គួររម្លឹកថា កន្លងមកពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាច្រើន តែងតែរិះគន់ចំពោះអាជ្ញាធរដែលមិនមានការណែនាំ ឬចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកចិញ្ចឹមសត្វពាហនៈព្រលែងពាលវាលពាសកាលមិនថាពេលយប់ ឬពេលថ្ងៃនោះទេ  ដែលជាហេតុនាំអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាច្រើនលើកច្រើនសារមកហើយ ដោយមិនដែលឃើញមានម្ចាស់សត្វទាំងនោះចេញមុខមកដោះស្រាយម្តងណានោះឡើយ យ៉ាងច្រើនណាស់អ្នករងគ្រោះបានត្រឹមយកសត្វនោះទៅលក់យកលុយខ្លះ ដើម្បីចំណាយជួសជុលរថយន្តរបស់ខ្លួនតែប៉ុណ្ណោះ៕(ANN យិនយឿន)

png