អាជីវករ លក់បន្លែត្រីសាច់ធម្មជាតិ កំពុងមានទីផ្សារល្អ នៅពេលអតិថិជនបារម្ភពីការឆ្លងជំងឺ Covid-19

(កំពង់ឆ្នាំង)៖ ស្របពេលដែលទីផ្សារមួយចំនួន មិនមានអាជីវករលក់ដូរ ដោយ សារតែមានការភ័យខ្លាចការឆ្លងជំងឺ Covid-19 ផលិតផលកសិកម្មគ្មានសាធារតុគីមី (ផលិតផលសុវត្ថិភាព) ដែលតាំងលក់នៅក្នុងផ្សារសហគមន៍កសិកម្ម មិនមានការលក់តំឡើងថ្លៃ ឬក៏កេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះទេ ហើយក៏កំពុងមានអតិថិជនច្រើន។ នេះបើយោងតាមការបញ្ជាក់របស់ លោកហិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបន្តថា នៅតាមទីផ្សារមួយចំនួន អាជីវករបានឆ្លៀតលក់តំឡើងថ្លៃទំនិញ ត្រីសាច់បន្លែ និងកសិផល ផ្សេងៗទៀត តែចំពោះផ្សារសហគមន៍កសិកម្មក្រោមការផ្តួចផ្តើមបង្កើតឡើងដោយ អភិបាលខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ ឲ្យសមាជិកសហគមន៍ កសិកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ កុំប្រើប្រាស់សារធាតុគីមីទៅ លើបន្លែត្រីសាច់ ឬផលិតផលកសិកម្ម និងលក់ក្នុងតម្លៃសមរម្យ។

លោកប្រធានមន្ទីរ បន្ថែមថា មន្ទីរកសិកម្ម បានជំរុញឲ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ត្រី ឲ្យបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សាររបស់អតិថិជន។

លោក ហិន ហ៊ុន បញ្ជាក់ថា ដោយសារតែកម្ពុជា កំពុងមានការឆ្លងជំងឺ Covid-19 ទើបប្រជាពលរដ្ឋរឹតមានទំនុកចិត្តលើបន្លែត្រីសាច់ដែលលក់នៅក្នុងផ្សារសហគមកសិកម្ម ដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង