ឯកឧត្តម មាស សុភា ចុះ​ពិនិត្យ​មណ្ឌល​សុវត្ថិភាព​ទាំង៤ទីតាំង ដែល​រដ្ឋបាល​ខេត្តព្រះវិហារ បាន​ត្រៀម​បម្រុង​ទុក​សម្រាប់​ដាក់​អ្នក​ឆ្លង​ជំងឺ Covid​-19​

(ព្រះវិហារ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ និង ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមណ្ឌលសុវត្ថិភាពតាកឹង សណ្ឋាគារ និងផ្ទះសំណាក់គ្រូបង្រៀន សរុបចំនួន ៤ទីតាំង ដែលរដ្ឋបាលខេត្តព្រះវិហារ បានត្រៀមបម្រុងសម្រាប់ដាក់អ្នកឆ្លងជំងឺ Covid-19។

ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំក្រុមការងារឲ្យជួសជុលបង្គន់អនាម័យ និងអណ្តូងទឹកស្អាតដែលមានស្រាប់ដើម្បីទុកជាការប្រើប្រាស់នៅក្នុងមណ្ឌលសុវត្ថិភាពខាងលើឲ្យបានស្រេចជាមុនព្រោះករណីទឹកប្រើប្រាស់នេះវាជាអាទិភាពចំបងបំផុត។

ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ត្រូវកាត់បន្ថយការជួបជុំដែលពុំចាំបាច់ និងស្ថិតឆ្ងាយពីគ្នាយ៉ាងតិចឲ្យបានយ៉ាងតិចពី១ម៉ែត្រទៅ២ម៉ែត្រដើម្បីបង្កាទប់ស្កាត់បាននៃឆ្លងជំងឺ Covid-19៕(ANN សួន ក្រែង)

ពាក្យទាក់ទង