រថយន្តបែនបុកម៉ូតូមួយគ្រឿងបណ្តាលឲកយប្តីប្រពន្ធ ២នាក់រងរបួសធ្ងន់

(ព្រះសីហនុ)៖ ជនរងគ្រោះពីរនាក់ប្តី និងប្រពន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពីពួកគេត្រូវរថយន្តបែនបុក ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៤-១៤៥ ស្ថិតនៅភូមិចំការហ្លួងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ច ជនរងគ្រោះមានឈ្មោះម៉ៅ ស៊ីម៉ារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ និងប្រពន្ធឈ្មោះ ស៊ាន រតនៈ អាយុ ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅស្រុកព្រះស្តេចខេត្តព្រៃវែង។ ចំណែកអ្នកបើកបររថយន្តបង្ករត់គេចបាត់ស្រមោល។

សមត្ថកិច្ច បានឲ្យដឹងទៀតថា រថយន្តបង្កមានម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំKPS-0281 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូរបស់ជនរងគ្រោះ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង1L-0671 ដែលបើកបរក្នុងទិសដៅស្របគ្នា។

ក្រោយកើតហេតុ វត្ថុតាង​រួមមាន រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ៕(ANN កុប ហ្វារីត)

png