សម្តេច ស ខេង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃដើម្បីប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ព្រមទាំងដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន។

ក្នុងដំណើរអញ្ជើញជួបសំណេះសំណាលសាក់សួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានឧបត្ថម្ភថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ៕(ANN 007)

ពាក្យទាក់ទង

png