ស្ត្រី​ចាញ់បោក​ប្រុស​ស្នេហ៍​អស់​លុយរាប់​ម៉ឺន​ដុល្លារ ចុងក្រោយ​ចងក​សម្លាប់​ខ្លួន ឲ្យ​ប្តី​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​

(កំពង់ឆ្នាំង​)៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​គេ​ប្រ​អះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​លេខ២០៣ សណ្ឋាគារ​ផា​ម៉ា នៅក្នុង​ក្រុង​កំពង់ឆ្នាំង កាលពី​ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ។

បើ​តាម​សមត្ថកិច្ច​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ម៉ៅ ដា​រា​មី ភេទ​ស្រី អាយុ ៣១ឆ្នាំ មាន​ទីលំនៅ ភូមិ​អារី​យក្ស​ត្រ ឃុំ​អារី​យក្ស​ត្រ​ ​ស្រុក​ល្វាឯម ខេត្ត​កណ្ដា​ល។

ប្រភព​កន្លែង​កើតហេតុ បាន​បង្ហើប​ថា ស្ត្រី​រងគ្រោះ បាន​ចាញ់បោក​ប្រុស​ស្នេហ៍​អស់​លុយ​ប្រមាណ ៣១,៧០០ដុល្លារ ទើប​ឈាន​ដល់​ការ​ចងក​សម្លាប់​ខ្លួន​តែ​ម្ដ​ង ព្រោះ​មិន​ហ៊ាន​ចូលផ្ទះ​ទៅ​ជួប​ប្ដី​វិញ។

ក្រោយពី​ពិនិត្យ​រួចរាល់ សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ជូន​ប្ដី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕(ANN សាន្ត ផល្លា​)

ពាក្យទាក់ទង