សម្ដេច ស ខេង ប្រាប់ឲ្យសមត្ថកិច្ចតាមព្រំដែន ប្រុងប្រយ័ត្នពួកឱកាសនិយម បន្លំខ្លួនមកជាមួយពលករ បង្កអសន្តិសុខដល់ជាតិ

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះពួកឱកាសនិយមដែលបន្លំខ្លួនជាមួយពលករខ្មែរចូលមកពីប្រទេសជិតខាង ក្នុងគោលបំណងបង្កអសន្តិសុខ ដល់ប្រទេសជាតិ ខណៈដែលសមត្ថកិច្ចកំពុងតែចាប់អារម្មណ៍ខ្លាំងតែលើការទប់ស្កាត់ជំងឺ Covid-19។

សម្តេចក្រឡាហោម ស ខេង បានថ្លែងណែនាំបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមត្ថកិច្ចការពារតាមព្រំដែន ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៥ ខែមិនាឆ្នាំ២០២០ម្សិលមិញ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានប្រាប់ឲ្យ កម្លាំងការពារព្រំដែនទាំងអស់ ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ នូវពលរដ្ឋសម្រុកចូលមកកម្ពុជា ត្រូវកត់ឈ្មោះ អាស័យដ្ឋានរបស់ពួកគាត់ រួមទាំងពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ពួកគាត់ដាច់ដោយឡែក ចៀសវាងខ្លាចមានឆ្លងជំងឺ Covid-19 ព្រោះយើងមិនអាចមើលដឹងថា អ្នកណាម្នាក់មានឆ្លងជំងឺនេះឡើយ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ចាប់ពីថៃប្រកាសបិទច្រកនានា ជាមួយកម្ពុជាបណ្ដោះអាសន្ននោះ  មានពលករខ្មែរប្រមាណជាង ១៥,០០០នាក់ ចេញពីថៃវិលត្រឡប់មកស្រុកកំណើត ក្នុងនោះមានចេញតាមច្រកនានាជាប់នឹងខេត្តបាត់ដំបងជិត ១,០០០នាក់ ដែលការចេញដោយគំហុករបស់ពលករខ្មែរនេះ ធ្វើឲ្យមានការពិបាកក្នុងការពិនិត្យ ហើយវាក៏ជាឱកាសមួយសម្រាប់ ពួកដែលមានបំណងចង់មកបង្កអសន្តិសុខដល់ប្រទេសជាតិជ្រៀតចូលមកផងដែរ។

សម្តេច បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមានការប្រកាសអាសន្នពីបញ្ហាជំងឺ នឹងហាមមិនឲ្យពលរដ្ឋចេញពីផ្ទះនោះ ហើយនៅតែមានពលករខ្មែរចេញពីថៃតាមច្រកណាមួយ អាជ្ញាធរតាមព្រំដែន ក៏ត្រូវទទួលពួកគាត់ ដោយភាពទន់ភ្លន់ មានសីលធម៌ ហើយម៉ឺងម៉ាត់។ ខេត្តជាប់នឹងព្រំដែនថៃ បើមានករណីពលករចេញមកទៀតនោះ ត្រូវពិភាក្សាជាមួយភាគីថៃ កំណត់យកច្រកណាមួយឲ្យពលករចេញ និងមានភាពងាយស្រួលគ្រប់គ្រង ហើយអាជ្ញាធរគ្រប់ខេត្តទាំងអស់ ត្រូវប្រើប្រាស់មធ្យោបាយ ផ្សព្វផ្សាយពីការការពារ ទប់ស្កាត់ជំងឺ Covid-19 នេះ ឲ្យបានគ្រប់មូលដ្ឋាន ដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នៅខេត្តបាត់ដំបង ទាំងច្រកទ្វារអន្តរជាតិ និងច្រកតំបន់ គឺត្រូវបានបិតមិនឲ្យមានការឆ្លងដែន លើកលែងតែច្រកទ្វារអន្តរជាតិដូង (ឡែម) គឺអាចចរាចរទំនិញរវាងគ្នាបាន ប៉ុន្តែត្រូវអនុវត្តការវាស់កំដៅអ្នកបើករថយន្ត និងអនុញ្ញាតក្នុងមួយរថយន្ត អាចមានមនុស្សតែ ២នាក់ប៉ុណ្ណោះ៕(ANN រៀម សាលី)

ពាក្យទាក់ទង