សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភសេពសន្ថវៈ


(ព្រះសីហនុ)៖ នគរបាលស្រុកព្រៃនប់ នៅវេលាទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភស្ត្រីរងគ្រោះម្នាក់ នៅក្នុងការដ្ឋានសំណង់ក្រឡុកបេតុងស្ថិត​ក្នុង​ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

បើតាម សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ លួន វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះ ន ស ន  ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុដូចគ្នា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ANN កុប ហ្វារីត)

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភសេពសន្ថវៈ


ពាក្យទាក់ទង