សមត្ថកិច្ចខេត្តរតនគិរី ចុះបង្ក្រាបរោងសិប្បកម្ម គ្មានច្បាប់មួយកន្លែង រឹបអូសឈើគ្រប់ប្រភេទជាច្រើនកំណាត់

(រតនគិរី)៖ សមត្ថកិច្ចចម្រុះ ខេត្តរតនគិរី កាលពីពេលថ្មីៗនេះ បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើជាគ្រឿងសង្ហារឹមខុសច្បាប់មួយកន្លែង នៅចំណុចក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង​ ក្រុងបានលុង។

ប្រតិបត្តិការនោះ ដឹកនាំ និងសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដោយមានកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តបាន សហការជាមួយកម្លាំងខណ្ឌរដ្ឋព្រៃឈើខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង​។

សមត្ថកិច្ច បានឲ្យ ANN ដឹងថា ក្នុងប្រតិបត្តិការនោះ បានរកឃើញឈើប្រណីតចំនួន១៦៩កំណាត់ ស្មើនឹង​ ៥.៦២២ម៉ែត្រគូប រួមមាន៖ ឈើសុក្រម​ ឈើកកោះ​ និងឈើផ្ចឹក ហើយវត្ថុតាងទាំងអស់ត្រូវដកហូត និងប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕(ANN សាវុទ្ធ)

ពាក្យទាក់ទង

png