មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង ចុះ​ណែនាំ ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ អំពី​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ Covid​-19​

(កំពង់ឆ្នាំង)៖ ក្រុម នៃមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃម្សិលមិញ បានបន្តចុះ អប់រំផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន ឲ្យបានយល់អំពីរបៀបការពារ ការឆ្លងនៃជំងឺCovid-19។

យុទ្ធនាការនេះ ក៏មានការផ្សព្វផ្សាយតាមរយៈការចាក់សារអប់រំដោយឧបករណ៍អឃោសនសព្ទផងដែរ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានណែនាំឲ្យម្ចាស់ហាងនីមួយៗត្រូវមានកន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ ហើយគួរតែរៀបចំនៅក្នុងបរិវេណភោជនីយដ្ឋានជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះត្រូវបង្កើនការយល់ដឹងដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យ នៃការចម្លងមេរោគពីភ្នាក់ងារចម្លងមេរោគ ដោយលើកឡើងពីសារៈសំខាន់នៃការការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារ ប្រើប្រាស់ឲ្យបានញឹកញាប់ ដូចជាតុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។ 

ជាមួយគ្នានេះផងដែរ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវធ្វើអនាម័យ ដល់បុគ្គលិក ដោយការលាងដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគ ឲ្យបានទៀងទាត់សម្រាប់លាង សម្អាតសម្ភារប្រើប្រាស់ ឬទីកន្លែង ដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជាតុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគ និងអាកុលបានយ៉ាងតិច ២ដងក្នុង១ថ្ងៃ។ 

គួររម្លឹកថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង