ក្រសួង​ទេស​ចរណ៍ សម្រេច​ឲ្យ​បិទ​អាជីវ​កម្ម​បៀរ​ហ្គា​ឌិន​ទូ​ទាំង​ប្រទេស​ជា​បណ្ដោះ​អាសន្ន ដើម្បី​ការ​ពារ​ការ​ឆ្លង​ជំងឺ Covid-19​

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ របស់កម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបដល់ អភិបាលរាជធានី-ខេត្ត ទាំង ២៥របស់កម្ពុជា ឲ្យបិតបិទអាជីវកម្មបៀរហ្គាឌិនទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីការពារការឆ្លងជំងឺ Covid-19។

ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើងដោយគោរពទៅតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុចជា។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា សេចក្តីជូនដំណឹងនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់ មានការជូនដំណឹងជាថ្មី៕(ANN 007)

ពាក្យទាក់ទង

png