នគរបាល បញ្ជូន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ម្នាក់​ទៅ​ឲ្យ​តុលាការ​សម្រេច​ដាក់គុក ព្រោះ​រឿង​លក់​គ្រឿងញៀន

(ប៉ៃលិន)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តប៉ៃលិននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនមន្ត្រីពន្ធនាគារខេត្តនេះម្នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

បើតាមលោក ផង់ ជឿម នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានប្រាប់ ANN ថា ជនសង្ស័យមានឈ្មោះ ឯល ប៉ែត ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

គួររម្លឹកថា សមត្ថកិច្ច បានឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទឹកចេញឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ០១កញ្ចប់ មានទម្ងន់សរុប៨.៣១ក្រាម នងគ្រឿងញៀនប្រភេទគ្រាប់ WY ទំងន់ ០.៩២ក្រាម, ម៉ូតូចំនួន ០១គ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 1B-2131 និងទូរស័ព្ទដៃចំនួន ២គ្រឿង៕(ANN ឡោ សុខហៃ)

ពាក្យទាក់ទង

png