ផ្ទះរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវភ្លើងឆេះអស់គ្មានសល់កាលពីកណ្តាលយប់មិញ


(កំពង់ឆ្នាំង)៖ ផ្ទះរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្នាសល់កាលកណ្តាលយប់មិញ នៅក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

បើតាមសមត្ថកិច្ច ម្ចាស់ផ្ទះដែលឆាបឆេះនោះធ្វើពីឈើប្រក់ក្បឿងមានទំហំ ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ របស់ម្ចាស់ឈ្មោះ ហ៊ី តីជះ ភេទស្រី អាយុ ៤៧ឆ្នាំ រសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ និងជាស្ត្រីមេម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់។

សមត្ថកិច្ច សន្និដ្ឋានថា ករណីឆេះផ្ទះនោះអាចជាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ព្រោះតែនៅពេលកើតហេតុម្ចាស់មិនបាននៅផ្ទះនោះទេ៕(ANN សាន្ត ផល្លា)

ផ្ទះរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវភ្លើងឆេះអស់គ្មានសល់កាលពីកណ្តាលយប់មិញ
ផ្ទះរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវភ្លើងឆេះអស់គ្មានសល់កាលពីកណ្តាលយប់មិញ


ពាក្យទាក់ទង

png