សមត្ថកិច្ច ខណ្ឌ​រដ្ឋ​បាល​ជល​ផល ចុះ​ពិនិត្យ​ព្រៃ​លិច​ទឹក ដែល​ត្រូវ​ជន​ល្មើស ទន្រ្ទាន​យក​ជាង ៣​ហិក​តា នៅ​ស្រុក​បរិបូណ៍​

(កំពង់ឆ្នាំង)៖ សមត្ថកិច្ច ចំរុះរួមមានមន្ត្រីជលផល មន្រ្តីបរិស្ថាន នគរបាលប៉ុស្តិរដ្ឋបាល សហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងកាលពីម្សិលមិញ បានចុះទៅពិនិត្យវាស់វែងដីព្រៃលិចទឹក ដែលត្រូវក្រុមជនល្មើសកាប់បំផ្លាញចំនួន ៣ទីតាំង នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ រកឃើញការខូចខាតដីព្រៃលិចតំបន់៣ប្រមាណ ៣ហិកតា។

លោក លី ឡា បានប្រាប់ ANN ថា នៅក្រោយពេលចុះត្រួតពិនិត្យវាស់វែងដីព្រៃលិចទឹកដែលរងការកាប់ទន្ទ្រានពីក្រុមជនល្មើស មន្ត្រីជំនាញបានរកឃើញ៖

-ទី១ នៅចំណុចព្រៃកោះល្ង មានព្រៃលិចទឹកប្រមាណ ១ហិកតា រងការកាប់បំផ្លាញ និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិ

-ទី២ នៅចំណុចច្រកស្នោរ មានព្រៃលិចទឹកប្រមាណ ១ហិកតា រងការកាប់បំផ្លាញ និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិ

-ទី៣ ព្រៃស្រោងខ្ពស់ៗ នៅខាងត្បូងបង្គោលអភិរក្សនៅតំបន់ច្រកស្នោរ ដីព្រៃលិចដែលមានដើមឈើធំៗរាប់រយដើមនៅលើដីំហំប្រមាណ ១ហិកតា រងការកាប់បំផ្លាញ និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។

នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា ក្រុមជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃលិចទឹកនៅក្នុងចំណុចទាំង៣ខាងលើនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវដឹងអត្តសញ្ញាណខ្លះៗហើយ ករណីទាំង ៣ខាងលើនេះជំនាញ នឹងកសាងសុំណុំរឿងបញ្ជូនឈ្មោះជនល្មើស ទៅកាន់តុលាការខេត្តដើម្បីចំណាត់ការតាមផ្លូវតាមនិតិវិធី។

លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសំណូមពរដល់សា្ថប័នតុលាការ ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសដែលពាក់ព័ន្ធក្នុងករណីខាងលើនេះឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាភ ដើម្បីជាការព្រមានដល់ជនល្មើសដទៃទៀតកុំឲ្យយកគំរូតាម និងដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិបានបន្តទៅទៀត។ 

ជាមួយគ្នានេះ លោក ក៏បានសំណូមដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលភាគច្រើនជាអ្នកប្រកបមុខរបរនេសាទ សូមជួយសហការណ៍រាយការណណ៍អំពីសកម្មភាពជនល្មើសឲ្យបានទាន់ពេលវេលា។ 

គួររម្លឹកថា កាលពីឆ្នាំ២០១៨ កន្លងទៅ មានជនល្មើស បានលួចកាប់ព្រៃលិចទឹក ដើម្បីរំលោភយកដីនៅក្នុង ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដូចគ្នានេះដែរ  ពេលនោះមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនឈ្មោះជនសង្ស័យទៅតុលាការ   ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ឃើញមានចំណាត់ការនៅឡើយនោះទេ។

លើសពីនេះទៀត នៅចំណុចដែលគេកាប់ព្រៃលិចទឹកនោះមួយចំនួនត្រូវបាន ក្លាយជាដីចម្ការ ដាំសណ្ដែកអស់ទៅហើយសង្ឃឹមថាករណីថ្មីនេះនឹងត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់៕(ANN សាន្តផល្លា)

ពាក្យទាក់ទង

png