អភិបាល​ស្រុក​គូ​លេន​ នាំ​កម្លាំង​ចុះ​សំអាត​ទី​ធ្លា មណ្ឌល​សុវត្ថិ​ភាព​តា​កឹង ត្រៀម​ទុក​ជា​ទី​តាំង​ព្យា​បាល​អ្នក​ជំងឺ ​Covid-19 ប្រសិន​បើ​មាន​ឆ្លង​

(ព្រះវិហារ)៖ លោកប៉ាង យៀតអភិបាលស្រុកគូលេន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះរៀបចំ និងបោសសំអាតទីធ្លាមណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ។

គួរបញ្ជាក់ថា  មណ្ឌលសុវត្ថិភាពតាកឹង ត្រូវបានកសាងនៅក្នុងអំឡុងឆ្នាំ ២០០៨ នៅក្រោយព្រឹត្តិការណ៍ថៃឈ្លានពានប្រាសាទព្រះវិហារ ក្រោមគំនិតផ្តួចផ្តើម និងជំនួយរបស់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការចុះសំអាតទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ដើម្បីត្រៀមទុកជាកន្លែងជួយសង្គ្រោះ និងព្យាបាល អ្នកឆ្លងជំងឺ Covid-19 ក្នុងករណីមានអ្នកឆ្លងជំងឺនេះ។

បើតាមការបញ្ជាក់ ពីមន្ត្រីរដ្ឋបាលសាលាខេត្តព្រះវិហារ បានឲ្យ ANN ដឹងថា អ្នកឆ្លងជំងឺ Covid-19 ចំនួន ២នាក់កំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុូកដាក់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្បបង្អែក១៦មករា។

រហូតដល់ពេលនេះ ពុំទាន់មានការរកឃើញអ្នកឆ្លងជំងឺ Covid-19 នៅក្នុងខេត្តព្រះវិហារបន្ថែមទៀតនោះទេ។

មន្ត្រីដដែល បន្ថែមថា ខេត្តព្រះវិហារ បានត្រៀមទីតាំងជាច្រើនកន្លែងដើម្បីបង្កាក្រែងមានករណីឆ្លងថ្មីៗ បន្ថែមទៀត រួមមាន៖

-ទីតាំងទី១ នៅសណ្ឋាគារ ហ្គ្រីន ផាសេលស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារដែលមានចំនួន ៨០បន្ទប់

-ទីតាំងទី២ ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងក្រុងព្រះវិហារ មានចំនួន ២២បន្ទប់

-ទីតាំងទី៣ សណ្ឋាគារព្រះវិហារជ័យ ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត មានចំនួន ៣៩បន្ទប់។

-ទីតាំងទី៤ មណ្ឌលសុវត្ថិភាពតាកឹង ខាងលើនេះឯង៕(ANN សួន ក្រែង)

ពាក្យទាក់ទង