សមត្ថ​កិច្ច​ខេត្ត​មណ្ឌល​គិរី ធ្វើ​សន្និ​សីទ​កាសែត បង្ហាញ​មុខ​អតីត​ព្រះសង្ឃ​ញៀន​ថ្នាំ ដែល​ចាក់​សម្លាប់​ព្រះ​សង្ឃ​ដូច​គ្នា​បំ​បិទ​មាត់​


(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យជាអតីតព្រះសង្ឃ ដែលបានចាក់សម្លាប់ព្រះសង្ឃដូចគ្នានៅក្នុងវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កាលពីថ្ងៃម្សិលមិញ។

បើយោងតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ជនសង្ស័យមានឈ្មោះ ធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ មានស្រុកកំណេីត ភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។

ចំណែកជនរងគ្រោះមានព្រះនាម ថ្លាង វុធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃមានស្រុកកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។

ប្រភពដដែល បញ្ជាក់បន្ថែមថា ជនសង្ស័យ មានសារធាតុញៀននៅក្នុងខ្លួន និងបានសារភាពចំពោះមុខសមត្ថកិច្ចថា រូបគេប្រើប្រាស់គ្រឿងញៀនទាំងខ្លួនជាសង្ឃអស់រយៈពេល ២ឆ្នាំមកហើយ។ នៅថ្ងៃកើតហេតុដោយសារតែជនរងគ្រោះ ដឹង និងរាយការណ៍ជូនចៅអធិការថាជនសង្ស័យប្រើប្រាស់គ្រឿងញៀន ទើបជនសង្ស័យចាក់សម្លាប់ជនរងគ្រោះដើម្បីបំបិទមាត់តែម្តង។

តាម​ការ​គ្រោងទុក​ សមត្ថកិច្ច​ និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃស្អែក​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​ ពី​បទ​ឃាតកម្ម៕(ANN ឌឹម សឿន)

សមត្ថ​កិច្ច​ខេត្ត​មណ្ឌល​គិរី ធ្វើ​សន្និ​សីទ​កាសែត បង្ហាញ​មុខ​អតីត​ព្រះសង្ឃ​ញៀន​ថ្នាំ ដែល​ចាក់​សម្លាប់​ព្រះ​សង្ឃ​ដូច​គ្នា​បំ​បិទ​មាត់​


ពាក្យទាក់ទង

png