រាជរដ្ឋាភិបាល​ចេញ​សារាចរណែនាំ​ឲ្យ​ត្រៀម​វិធានការ​ទប់ទល់​គ្រោះ​ទឹកជំនន់​

ទំហំអក្សរ៖

(ភ្នំពេញ) ៖ ​ដោយ​យោង​ទៅលើ​ស្ថានភាព​អាកាសធាតុ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​បាន​បង្ហាញថា​ ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​ ​គួបផ្សំ​នឹង​ឥទ្ធិពល​របស់​ព្យុះ​ទី១៤​ ​និង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ខ្លាំង​ ​បាន​បង្ក​ឲ្យ​មានការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​ ​ដែល​វា​នឹង​ជំរុញ​ឲ្យទឹក​ទន្លេមេគង្គ​ហក់​ឡើង​ខ្ពស់​ ​លឿន​ ​និង​ឈាន​ទៅដល់​កម្រិត​មួយ​ដែល​បង្ក​ឲ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយចំនួន​ ​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។​

ជាមួយនឹង​ស្ថានភាព​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ ​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ ​ដោយ​កាត់បន្ថយ​ឲ្យបាន​ជា​អតិបរមា​នូវ​ការ​លំបាក​ ​និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​៕​

រាជរដ្ឋាភិបាល​ចេញ​សារាចរណែនាំ​ឲ្យ​ត្រៀម​វិធានការ​ទប់ទល់​គ្រោះ​ទឹកជំនន់​ រាជរដ្ឋាភិបាល​ចេញ​សារាចរណែនាំ​ឲ្យ​ត្រៀម​វិធានការ​ទប់ទល់​គ្រោះ​ទឹកជំនន់​


ពាក្យទាក់ទង