ទៅខួបកំណើតផឹកចំស្រាកាច លទ្ធផល ៣នាក់ដេកពេទ្យ និង៦នាក់ទៀតជាប់ខ្នោះ

(មណ្ឌលគិរី)៖ ហេតុការណ៍ហិង្សាមួយបានកើតឡើងនៅក្នុងពិធីជប់លៀងខួបកំណើត កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ នៅចំណុច ភូមិ ពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុកពេជ្រាដាដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ភាគី បណ្ដាលឲ្យមានអ្នករងរបួស ៣នាក់ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជនបង្ក ៦នាក់ទៀតត្រូវសមត្ថកិច្ចវាយខ្នោះ។

បើតាមសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ៩នាក់រួមមាន៖

១-ឈ្មោះ រិន ពន្លក ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀជ័រកៅស៊ូទីកន្លែងកំណើតភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ (របួសបែកក្បាល)

២-ឈ្មោះ រិន គុណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀរជ័កៅស៊ូទីកន្លែងកំណើតភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ (របួសបែកក្បាល)

៣-ឈ្មោះ គ្រឿន នី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជៀជ័កៅស៊ូ (របួសបែកក្បាល)

៤-ឈ្មោះ អាល់ ម៉ាត់សាស់គ្រីយ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើទីកន្លែងកំណើតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (របួសបែកក្បាល)

៥-ឈ្មោះ អាស់ ម៉ាត់រូម៉ាលី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ 

៦-ឈ្មោះ អាស់ ម៉ាត់អុីម រ៉ន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ចាមមុខរបរជាងឈើ ទីកន្លែងកំណើត សង្កាត់ចាងចង្រេះ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ

៧-ឈ្មោះ ស្រុីម កន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង 

៨-ឈ្មោះ វើន ភារុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្កំពង់ឆ្នាំង។

៩-ឈ្មោះ សៀត សន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ ច្រឡង់ ឃុំដារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន ក្រុនជនសង្ស័យ ដែលមិនរងរបួសត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកអ្នករងរបួសរងចាំបានធូរ នឹងបញ្ជូនទៅឲ្យតុលាការដាក់គុកនាពេលក្រោយ៕(ANN ឌឹម សឿន)

ពាក្យទាក់ទង

png