អភិ​បាល​ខេត្ត​កោះ​កុង ណែ​នាំ​ឲ្យ​មន្ត្រី​ទាំង​អស់ រាយ​ការណ៍​បាន​ទាន់​ពេល​ បើ​មាន​ករណី​សង្ស័យ​ពី​ជំងឺ​ Covid-19

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងកិច្ចប្រជុំ គណៈកម្មការត្រួតពិនិត្យ បង្ការ និងទប់ស្កាត់ការរីករាលដាវនៃជំងឺ Covid-19 និងជំងឺឆ្លងផ្សេងៗ កាលពីរសៀលម្សិលមិញ បានណែនាំឲ្យសមាជិកសមាជិការទាំងអស់ យកចិត្តទុកដាក់អនុវត្តការផ្សព្វផ្សាយអំពីការការពារខ្លួនដើម្បីកុំឲ្យឆ្លងជំងឺ Covid-19 មកខ្លួនឯង និងអ្នកដទៃដោយឃុំខ្លួនឯងរយៈពេល១៤ថ្ងៃ ចំពោះអ្នកចំណូលថ្មី ជាពិសេសអ្នកទើបតែឆ្លងដែនចូលពីប្រទេសជិតខាងមកកាន់ប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវ ក៏បានកូសបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ ត្រូវប្រើមធ្យោបាយសមស្របចំពោះអ្នកមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ឬសមត្ថកិច្ច អាជ្ញាធរ ក្រុង-ស្រុក ត្រូវរកទីតាំងត្រៀមសម្រាប់ដាក់អ្នកជំងឺប្រសិនបើមានការផ្ទុះជំងឺភ្លាមៗ និងត្រូវសហការជាមួយមន្ត្រីសុខាភិបាលក្នុងការត្រួតពិនិត្យអ្នកចំណាកស្រុកដែលទើបត្រឡប់មកវិញនាពេលថ្មីៗនេះ ចំពោះផ្នែកបច្ចេកទេសត្រូវបាញ់ថ្នាំសម្លាប់មេរោគលើកង់រថយន្តដឹកទំនិញនាំចូលអោយបានត្រឹមត្រូវនិងបាញ់កំដៅលើអ្នកបើកបរអោយបានទៀតទាត់។

លោក ទៅ មឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានលើកឡើងថា ទាំងមន្ត្រីរាជការ និងពលរដ្ឋត្រូវកំណត់និយមន័យជំងឺឲ្យបានច្បាស់លាស់ កុំឲ្យមានការភ័ន្តច្រឡំ នៃលក្ខណៈនៃការចម្លង ដើម្បីបំបាត់ភាពភ័យខ្លាច និងបង្ការឲ្យមានប្រសិទ្ធិភាព។

លោក បានបន្តថា ចំពោះទិន្នន័យរួមត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខេត្តកោះកុងមានករណីសង្ស័យ ៣ករណី ក្នុងនោះមានលទ្ធផលវិជ្ជមាន ១ករណី និងករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងជំងឺ Covid-19 ចំនយួន ១០ករណី មានលទ្ធផលវិជ្ជ ១ករណី។សរុបខេត្តកោះកុងរកឃើញអ្នកផ្ទុកវីរុសកូវីដ ២ករណី។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ថា មកទល់ពេលនេះ អ្នកឆ្លងជំងឺ Covid-19 មានសុខភាពធម្មតា ទន្ទឹមនឹងនេះខេត្តកោះកុងនៅពុំទាន់មានសញ្ញានៃការឆ្លងក្នុងសហគមន៍នោះទេ។

ចំពោះលោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យ ANN ដឹងថា អ្នកឆ្លងជំងឺCovid-19 ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ត្រូវបានក្រុមគ្រូពេទ្យព្យាយាមព្យាបាលយ៉ាងចិត្តទុកដាក់បំផុត៕(ANN យិន យឿន)

ពាក្យទាក់ទង

png