ទំនាស់ពាក្យសម្តីរវាងបងប្អូនបង្កើតឈានដល់បង្កហិង្សាភាគីម្ខាងដេកទ្រុង និងម្ខាងដេកពេទ្យ

(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចនគបាលស្រុកក្រគ បានឃាត់ខ្លួនក្រុមជនដៃដល់ប្តីប្រពន្ធបងថ្លៃព្រួតគ្នាវាយប្អូនស្រីបណ្តាលអោយបែកក្បាលក្នុងទំនាស់ពាក្យសម្តីគ្រាន់តែរឿងដាក់គ្រឿងសំណង់។

ហេតុការណ៍ឈ្លោះប្រកែកគ្នារហូតឈានដល់ក្លាយជាអំពើហិង្សារវាងបងប្អូនបង្កើតបានផ្ទុះឡើងកាលពីព្រឹកថ្ងៃម្សិលមិញ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិកំរ៉ែង ឃុំស្វាយ ស្រុកក្រគខេត្តពោធិសាត់។

បើតាមសមត្ថកិច្ច ថាជនរងគ្រោះមានឈ្មោះ នួន ចាន់ណា ភេទស្រី អាយុ ៣៣ឆ្នាំរស់នៅក្នុងភូមិឃុំស្រុកកើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ មួន ធា ភេទស្រីអាយុ ៣៥ឆ្នាំ និងប្តីឈ្មោះឃួន សារឿន អាយុ ៦៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយប្អូនស្រីដែលជាជនរងគ្រោះ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុឈ្មោះ មួន ធា ដែលជាជនដៃដល់បានទិញឥដ្ឋនិងស៊ីម៉ង់ត៍ ទៅដាក់នៅខាងមុខផ្ទះ តែស្ត្រីជនរងគ្រោះជាប្អូនមិនឲ្យដាក់ព្រោះចំផ្លូវដើរ និងបានប្រកែកគ្នាទៅវិញទៅមកតឹងសសៃកដាក់គ្នា និងបានទាញដងឈើបុកប៊ីយ៉ាវែងវាយទៅលើក្បាលបណ្តាលឲ្យបែកក្បាលហូឈាមជោគខ្លួនដេរ ៨ថ្នេរ។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគបាលធ្វើការឃាត់ខ្លូន នាំយកមកអធិការរដ្ឋាននគបាលស្រុកក្រគ ដើម្បីសាសួរ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីពេទ្យ៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង