ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង ប្តេជ្ញាប្រយុទ្ធទប់ទល់នឹងCovid -19 ខណៈអ្នកជំងឺម្នាក់នៅខេត្តនេះមានសភាពធូរស្រាល

(កំពង់ឆ្នាំង)៖ ស្របពេលដែលជំងឺ Covid -19 កំពុងវាយលុកខ្លាំងនៅលើពិភពលោក និងកម្ពុជាផងនោះ ខេត្តកំពង់ឆ្នាំង បានត្រៀម វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល ជាង ៦០នាក់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺមួយនេះ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ ANN ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២០នេះ ថា ខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងត្រៀមរួចរាល់សម្រាប់ព្យាបាលអ្នកជំងឺជាតំណាក់កាលតំបូងនៅសាលាបឋមសឹក្សាគំរូក្រុងមាន ២០បន្ទប់ ដែលស្មើនឹង ៤០គ្រែ និងវិទ្យាល័យស្រុកកំពង់ត្រឡាច មាន ២០បន្ទប់ ស្មើ ៤០គ្រែ។

លោកប្រធានមន្ទី បន្ដទៀតថា រដ្ឋបាលខេត្ត និងមន្ទីរបានសហការគ្នា បិទរូបភាពផ្សេងៗស្តីពី ការការពាទប់ស្កាត់ជំងឺ Covid-19 និងបានចាក់ម៉េក្រូនៅ ឯស្រុកកំពង់ត្រឡាចដើម្បីបង្កការទប់ស្តាប់សំអាតដៃនិងសាប៊ូ ឬទឹកអាកុលដើម្បីការពារការឆ្លងរីរាលដាលជំងឺនេះផងដែរ។

ប្រធានមន្ទីសុខាភិបាលខេត្ត បានបន្ថែមថា ក្នុងចំណោមអ្នកជំងឺ ៣នាក់ដែលឆ្លងជំងឺ Covid-19មានអ្នកជំងឺម្នាក់បានធូស្រាយ និងធ្វើតេស្តលើកទី១ ឃើញអវិជ្ជមាន ប៉ុន្តែត្រូវរងចាំការធ្វើតេស្តលើកទី២ម្តងទៀតទើបអាចបញ្ជាក់បានថា អ្នកជំងឺនោះ ជាហើយឬនៅ? ហើយអាចត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

លោកប្រធានមន្ទីរ បញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ យ៉ាងយកចិត្តទុកដាក់ ដើម្បីចូលរួមកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺ Covid-19 នៅក្នុងសហគមន៍របស់អ្នកជំងឺ និងប្រទេសកម្ពុជាទាំងមូល៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង