សម្ដេចក្រឡាហោម ស ខេង ប្រគល់ភារកិច្ចសំខាន់ៗចំនួន ៣ ដល់មន្ត្រីអន្តោប្រវេសន៍


(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីអន្តោរប្រវេសន៍ នៅអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ កាលព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចសំខាន់ៗ ចំនួន ៣ជូនមន្ត្រីអន្តោប្រវេសន៍ដើម្បីអនុវត្តក្នុងការប្រយុទ្ធប្រឆាំងការឆ្លង នៃជំងឺ Covid-19។

ភារកិច្ចសំខាន់ៗ ទាំង ៣ ដែលសម្តេចក្រឡាហោម ស ខេង សម្រេចប្រគល់ជូនមន្ត្រីអន្តោប្រវេសន៍រួមមាន៖

-ទី១៖ ត្រូវធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ភារកិច្ច និងការពារសន្តិសុខ កុំឱ្យមានជនឱកាសនិយម។

-ទី២៖ ត្រូវប្រយុទ្ធជំងឺ Covid-19 ដើម្បីរួមចំណែកការពារ​អាយុជីវិតប្រជាពលរដ្ឋទូទៅរួមចំណែកការពារសង្គម តាមរយៈការខិត​ខំប្រឹងប្រែងសហការជាមួយ ចតាឡីស័កត្រួតពិនិត្យសុខភាពរបស់អ្នកធ្វើដំណើរ។

-ទី៣៖ ត្រូវការពារខ្លួនឯងដោយរក្សាអនាម័យ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ជាមួយគ្នានេះ សម្តេចបាន បង្ហាញការសង្ឃឹមជឿជាក់ថាមន្ត្រី ថ្នាក់ដឹកនាំ បុគ្គលិកបំរើការងារ រួមសាមគ្គីគ្នា ក្នុងការបំពេញការងារទប់ស្កាត់ ជំងឺកូវីដ១៩ នេះផង ក៏ដូចជាជួយជំរុញដល់វិស័យសេដ្ឋកិច្ច សង្គមរបស់យើងថែមទៀតផង៕ (ANN 007)

សម្ដេចក្រឡាហោម ស ខេង ប្រគល់ភារកិច្ចសំខាន់ៗចំនួន ៣ ដល់មន្ត្រីអន្តោប្រវេសន៍


ពាក្យទាក់ទង