សម្ដេចក្រឡាហោម ស ខេង៖ ជីវិតមនុស្ស គឺសំខាន់ជាងអ្វីទាំងអស់


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បើទោះជាវិធានការមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ប៉ះពាល់ទៅដល់ជីវភាពសង្គមក៏ដោយ ក៏យើងត្រូវតែធ្វើ ដើម្បីជំនះនូវជំងឺ Covid-19 នេះ ពីព្រោះថា ជីវិតមនុស្សគឺសំខាន់ជាងអ្វីទាំងអស់។

សម្ដេចក្រឡាហោម ស ខេង លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីអន្តោរប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម  បន្តថា វិធានការទាំងឡាយ ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពសង្គម ឧទាហរណ៍ដូចជា ការបិទការជួបជុំធ្វើពិធីបុណ្យសាសនានានា ការជួបជុំដើម្បីជប់លៀង កិច្ចប្រជុំដែលមានគ្នាច្រើន លើសពី៥០នាក់ ឬក៏ការរៀបអាពាហ៍ពិពាហ៍ ខារ៉ាអូខេ ក្លឹបកំសាន្តជាដើម៕(ANN 007)

សម្ដេចក្រឡាហោម ស ខេង៖ ជីវិតមនុស្ស គឺសំខាន់ជាងអ្វីទាំងអស់


ពាក្យទាក់ទង

png