សមាគ​មន៍​មិត្ត​នគរ​បាល​ជាតិ​កម្ពុជា នាំ​យក​ថវិកា​ឧបត្ថម្ភ​ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​សមាជិក​ដែល​ទទួល​មរណៈ​ភាព​​​

(កំពង់ឆ្នាំង)៖ គណៈកម្មាធិការមូលដ្ឋា​ន​ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ បាននាំយកថវិកាឧបត្ថភម្ភទៅប្រគល់ជូនគ្រួសាររបស់សមាជិកដែលបានទទួលមរណៈភាព។

សមាគមន៍ បានប្រគល់ថវិកាចំនួន ៦លានរៀលទៅប្រគល់ជូន លោកស្រី មុត ខៀវ ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ប្រាក់ យ៉េន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជលសារ នៃអធិការដ្ឋាននគរបាល ស្រុកជលគិរី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ដោយសារជម្ងឺមហារីកក្នុងមាត់។

ក្នុងឱកាសនោះ​ លោកឧត្តម​សេនីយ៍ទោ​ ខូវ​ លី​ ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង​ បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជា​ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណៈកម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកឲ្យរស់នៅបានសមរម្យ៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង

png