ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ធាតុ​អាកាស​បន្ត​ក្តៅ​ខ្លាំង​នៅ​ពេល​ថ្ងៃ និង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះ ធាតុអាកាសបន្តក្តៅខ្លាំងនៅពេលថ្ងៃ និងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕(ANN 007)

ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ធាតុ​អាកាស​បន្ត​ក្តៅ​ខ្លាំង​នៅ​ពេល​ថ្ងៃ  និង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ


ពាក្យទាក់ទង

png