សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សា ចាក់ប្រហារ នាយរងប៉ុស្តិ៍នគរបាលឃុំរកា ២កាំបិតត្នោត

(ពោធិ៍សាត់)៖ ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីរូបគេយកកាំបិតចាក់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាចំនួន ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីហិង្សាលើមន្ត្រីនគរបាលនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចអណ្តូងច្រោះ ស្ថិតក្នុងភូមិព្រៃក្លុង ឃុំរកា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សើច កុសល មានតួនាទីជា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកា ត្រូវបានជនសង្ស័យចាក់ចំ ២កាំបិតចិតផ្កាត្នោត នៅគ្រាដែលលោកដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅក្នុងហេតុការណ៍ហិង្សាដែលបង្កឡើងដោយជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង

png