អភិបាល​ខេត្ត​កោះ​កុង៖ សូម​អាជីវ​ករ មេត្តា​កុំ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ទំ​និញ នៅ​ពេល​សកល​លោក​ជួប​ជំងឺ​ Covid-19​

(កោះកុង)៖ លោកជំទាវ ថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនៅរសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០នេះ នៅពេលចុះពិនិត្យដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិចាំយាម បន្ទាប់ពីភាគី កម្ពុជា-ថៃ សម្រេចបិទច្រកទ្វាររវាងខេត្តត្រាត នៃប្រទេសថៃ និងខេត្តកោះកុង នៃកម្ពុជា ជាបណ្តោះអាសន្ន ដើម្បីជាការទប់ស្កាត់មិនអោយមានការរីករាលដាលនៃជំងឺ Covid-19 ដែលបច្ចុប្បន្នជំងឺនេះកំពុងត្រូវបានរីករាលដាលជាសកល។

បើតាមការបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង ការកំណត់ពេលវេលា នៃការបើកច្រកទ្វារអន្តរជាតិចាំយាម ឬហាតឡិក គឺភាគីថៃពុំទាន់បានកំណត់ថានឹងបើកដំណើរការឡើងវិញនៅថ្ងៃណានោះឡើយ ពោលគឹប្រសិនបើស្ថានការនៃជំងឺ Covid-19 បានធូរស្រាល ភាគីថៃនឹងជូនដំណឹងដល់កម្ពុជា។

លោកជំទាវ បានបន្តនៅថ្ងៃចុងក្រោយនៃការបិទច្រកទ្វាអន្តរជាតិចាំយាម ឃើញថាមានពលរដ្ឋចំនួន ២៤៧នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ហើយពួកគាត់ក៏ត្រូវបានក្រុមគ្រូពេទ្យចត្តាឡីស័ក និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងណែនាំ ឲ្យពួកគាត់ត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន បើទោះជានៅក្នុងក្រុមគ្រួសារក្តី ពិសេសត្រូវធ្វើអនាម័យខ្លួនប្រាណបើសិនជាពួកគាត់មានបញ្ហាមិនស្រួលដូចជាមានអាការៈក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោ សូមអោយពួកគាត់ទាក់ទងមន្ត្រីសុខាភិបាល  ក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីជាការចូលរួមក្នុងការទប់ស្កាត់កុំអោយមានការរីករាលដាលនៃជំងឺ Covid-19។

លោកជំទាវ បានបញ្ជាក់ថា គោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកោះកុង កំពុងស្វែងរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីត្រៀមដាក់អ្នកឆ្លងជំងឺ Covid-19 ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ក្នុងករណីមានអ្នកឆ្លងជំងឺនេះនៅក្នុងខេត្តកោះកុង។

លោកជំទាវ អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការភិតភ័យពីជំងឺ Covid-19 នេះជ្រុលពេក ត្រូវនាំគ្នាថែរក្សាអនាម័យខ្លួនប្រាណឲ្យបានល្អ ដោយត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងត្រូវពាក់ម៉ាសការពារនៅពេលដែលចូលក្នុងទីប្រជុំជននានា ពិសេសត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅពេលដែលមានបុគ្គលប្លែកមុខចូលមកស្នាក់នៅក្នុងសហគមន៍។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែមីនា ម្សិលម៉ិញ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋទូទាំងខេត្តកោះកុង និងគ្រប់មជ្ឍដ្ឋាន ឲ្យបានជ្រាបថា ដោយស្ថានភាព នៃការរីករាលដាលជាសកលនូវជំងឺ Covid-19 និងដើម្បីបង្ការ ទប់ស្កាត់រដ្ឋបាលខេត្តកោះកុង បានពិភ្សាជាមួយភាគី ខេត្តត្រាត ប្រទេសថៃ សម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឬ ហាតឡិកមួយរយៈ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ដោយអនុញ្ញាតអោយតែរថយន្តដឹកទំនិញចេញ-ចូល និងមានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ ក្រៅពីនោះចំពោះពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ និងទំនិញតាមរទេះ គឺពុំអនុញ្ញាតឲ្យចេញចូលឡើយ ករណីប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរ ឬអ្នកជំងឺដែលត្រូវទៅព្យាបាលតាមការណាត់របស់ពេទ្យថៃ ភាគីថៃ និងសម្របសម្រួលអនុញ្ញាតឲ្យធ្វើដំណើរចេញ-ចូល ដោយមានឯកសារ និងការពិនិត្យត្រឹមត្រូវ៕(ANN យិនយឿន)

ពាក្យទាក់ទង