ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង ប្ដេជ្ញាប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទប់ទល់ជាមួយ Covid -19

(កំពង់ឆ្នាំង)៖ នៅចំពោះមុខការវិវត្តន៍ និងរាតត្បាតកាន់តែច្រើនឡើងៗ នៃលើផ្លូវដង្ហើម Covid -19 នោះ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ  វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល ជាង៦០នាក់របស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានខិតខំព្យាយាមទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងទប់ទល់ ការរីករាលដាលនៃជំងឺមួយនេះ។

ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច បានប្រាប់ ANN ថា ពួកគេកំពុងអនុវត្តវិធានការជាបន្តបន្ទាប់សម្រាប់ទប់ទល់ នឹងជំងឺឆ្លង Covid -19 ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងស្មារតី គោរពស្រឡាញ់ ប្រជាពលរដ្ឋ ដោយពុំមានការរើសអើងឡើយ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ កម្លាំងពេទ្យជួរមុខទាំងអស់ គឺត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ រួមទាំងហានិភ័យខ្ពស់បណ្តាលមកពីជំងឺមួយនេះ។

 ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏ក្រុមគ្រូពេទ្យរបស់យើង បានព្យាយាមលុប បំបាត់ការភ័យខ្លាចរបស់ខ្លួន  ដោយគ្រូពេទ្យយើងទាំងអស់ សុទ្ធតែមានបំណងចង់គ្រប់គ្រង និងមិនទុកអោយជំងឺរាលដាលបន្តនៅក្នុងសហគមន៍នោះឡើយ។

ក្រុមគ្រូពេទ្យជួរមុខ បានបន្តថា ពួកគេទាំង អស់គ្នាមានគោលបំណងរួម គឺដើម្បីការពារសហគមន៍របស់ពួកគេអោយឆ្លងផុតតំណាក់កាលជម្ងឺរាតត្បាតមួយនេះ។ 

ពួកគេពិតជាមានមោទនភាពណាស់ ដែលជាអ្នកត្រួសត្រាយក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រោះថាពួកគេអាចពិនិត្យមើលករណីនីមួយៗ ដោយប្រយ័ត្នប្រយែងជៀស វាងមិនអោយមានករណីណាមួយកើតឡើង ពោលគឺធានាបាននូវសុខភាព និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។

វេជ្ជបណ្ឌិតនៅទីនេះ បានផ្តោតសំខាន់ទៅលើការព្យា បាលអ្នកជំងឺ Covid -19 ចំនួន៣នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនេះ ទាំងយប់ទាំងថ្ងៃ និងតាមដានសុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសកំពុងតែតាមរកបងប្អូនប្រជាពលរដ្ឋមួយ ចំនួនទៀត ដែលសង្ស័យថាឆ្លងជំងឺនេះ ដើម្បីយកមកធ្វើតេស្តរកមេរោគជាបន្តទៀតផងដែរ។ 

អ្នកឆ្លងជំងឺ Covid -19 ទាំង ៣នាក់ដែលកំពុងសម្រាកព្យាបាលនេះ គឺខាងមន្ទីរពេទ្យបានតម្រូវឲ្យមានការយក ចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ពោលគឺយកចិត្តទុកដាក់ចំពោះអាហារ ការគេង ជាពិសេសត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងជាងអ្វីៗទាំងអស់ ដើម្បីកុំអោយឆ្លងជំងឺហើយ ក៏មិនធ្វើជាអន្តរការីនៃការចម្លងវីរុសទៅផ្នែកខាងក្រៅបានឡើយ។

ក្នុងនាមជាអ្នកប្រយុទ្ធជួរមុខ ក្រុមគ្រូពេទ្យទាំងអស់បានអនុវត្តន៍ការព្យាបាលអ្នកជំងឺ Covid -19 ហើយការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យជួរមុខនេះ កំពុងបង្ហាញពីទិសដៅត្រឹមត្រូវសម្រាប់វិស័យសុខាភិបាលរបស់កម្ពុជា ដែលកំពុង ព្យាបាលនៅកន្លែង ដែលវិធីនេះជួយកាត់បន្ថយហានិភ័យនៃការរាល ដាលជំងឺដល់សហគមន៍ និងកាត់បន្ថយហានិភ័យនៃការឆ្លងនៅតាមមន្ទីរពេទ្យធំៗបានផងដែរ៕(ANN សាន្ត ផល្លា)

ពាក្យទាក់ទង

png