បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះចងកសម្លាប់ខ្លួន នៅឃុំឆ្នុកទ្រូ


(កំពង់ឆ្នាំង)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងកសម្លាប់ខ្លួន នឡថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចកោះឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

បើតាមអាជ្ញាធឃុំឆ្នុកទ្រូ បានឲ្យ ANN ដឹងថា ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ចងក នៅលើដើមឈើ រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យ។

ក្រោយពីទទួលដំណឹង ភ្លាមៗ អាជ្ញាធរស្រុក និងសមត្ថកិច្ចនគបាលស្រុក និងអាជ្ញាធរមូលដ្ឋ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

លោក សាំងស៊ន មេឃុំឆ្នុកទ្រូ បានអំពាវនាវដល់បងប្អូនណា ដែលបានបាត់សាច់ញាតិសូមទំនាក់សាលាឃុំ ដើម្បីនាំយកសាកសពទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕(ANN សាន្ត ផល្លា)

បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះចងកសម្លាប់ខ្លួន នៅឃុំឆ្នុកទ្រូ


ពាក្យទាក់ទង

png