ផ្ទុះទុយោទឹកធំ នៅក្រុងព្រះសីហនុ ត្រូវកម្មករ៣នាក់ រងរបួសធ្ងន់ធ្ងរ

(ព្រះសីហនុ)៖ យ៉ាងហោចណាស់មាន កម្មករ ៣នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះទុយោទឹកធំ នាល្ងាចថ្ងៃ២៣ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចការដ្ឋានដាក់ទុយោទឹក ដាក់លូ និងធ្វើផ្លូវ ម្តុំកែងផ្លូវសេតេ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ ANN ថា គ្រោះថ្នាក់នេះកើតឡើងក្រោយពេលដែលផ្នែកតបណ្តាញទឹកបានរៀបចំដាក់ទុយោតភ្ជាប់គ្នារួចរាល់ ហើយក្រុមការងារក៏បើកទឹកសាកល្បងដើម្បីអោយដឹងថាការតភ្ជាប់នេះ គឺជាប់ល្អ ប៉ុន្តែចៃដន្យទុយោទឹកធំនោះផ្ទុះបែក ក៏ខ្ទាតទៅត្រូវកម្មករដាក់លូចំនួន ៣នាក់នៅក្បែរនោះបណ្តាលឲ្យរងរបួសតែម្តង។ 

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕(ANN កុបហ្វារីត)

ពាក្យទាក់ទង

png