អាជ្ញាធរខេត្តបាត់ដំបង យក វិទ្យាល័យព្រះមុនីវង្ស ធ្វើជាទីតាំងពិគ្រោះ និងពិនិត្យ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាតនៃជំងឺ Covid-19


 (បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមនិងកងកម្លាំងទាំងបីប្រភេទ ចុះរៀបចំបាញ់សំអាត បរិវេណសាលាវិទ្យាល័យព្រះមុនីវង្ស ដើម្បីត្រៀមបង្ការទុកទទួលបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត មកពិគ្រោះទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត នៃCovid-19។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ដើម្បីឆ្លើយតបតាមប្រសាសន៍ណែនាំរបស់សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការពង្រឹងទប់ទល់នូវស្ថានភាពជំងឺដែលផ្ទុះឡើងជាបន្តបន្ទាប់ទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសពីជំងឺឆ្លង Covid-19 

ជាការឆ្លើយតបបន្ទាន់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្ថាប័នមន្ទីរជំនាញ និងកងកម្លាំងទាំងបីប្រភេទ បានចុះរៀបចំបាញ់សំអាតដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីទទួលបងប្អូនប្រជាពលរដ្ឋដែកស្ម័គ្រចិត្ត មកពិគ្រោះ ពិនិត្យបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម Covid-19 ព្រោះទីតាំងខាងលើនេះមានលក្ខណអំណោយផលច្រើន ធំទូលាយងាយស្រួលដល់ក្រុមគ្រូពេទ្យជំនាញពិគ្រោះពិនិត្យបានដិតដល់ល្អបំផុត។

ឯកឧត្តម អភិបាលខេត្ត បន្តថា ជាឆ្លើយតបជំហ៊ានដំបូងក្នុងការត្រៀមបម្រុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង ដោយរៀបចំចំនួន០៥បន្ទប់  ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លង និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត ជំងឺ Covid-19 ដោយនៅទីនោះ មានការថែទាំ និងការផ្តល់សេវាពិគ្រោះ និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសពលករខ្មែរនៅតាមបណ្តាខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើមដែលទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវពង្រឹងយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ដោយដាក់ខ្លួនឯងនៅដាច់ដោយឡែកពីប្រពន្ធ កូនចៅ ឪពុកម្តាយ ឬសមាជិកបងប្អូនដែលរស់នៅជុំវិញខ្លួននៅក្នុងសហគមន៍រៀងៗខ្លួន សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី Covid-19៕(ANN រៀម សាលី)

អាជ្ញាធរខេត្តបាត់ដំបង យក វិទ្យាល័យព្រះមុនីវង្ស ធ្វើជាទីតាំងពិគ្រោះ និងពិនិត្យ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាតនៃជំងឺ Covid-19
អាជ្ញាធរខេត្តបាត់ដំបង យក វិទ្យាល័យព្រះមុនីវង្ស ធ្វើជាទីតាំងពិគ្រោះ និងពិនិត្យ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាតនៃជំងឺ Covid-19


ពាក្យទាក់ទង

png