ថៃ អនុញ្ញាតឲ្យពលករខ្មែរ ចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ

(ប៉ៃលិន) ៖ ដោយសារតែឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ជិតខិតចូលមកដល់ និងមានការបាម្ភពីករណីជំងឺ Covid-19 នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចថៃ បានទំនាក់ទំនងជាមួយនឹងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ អនុញ្ញាតឲ្យប្រជាពលករខ្មែរចំនួន ១៤៤នាក់ ដែលរស់នៅធ្វើក្នុងប្រទេសថៃ ចូលមកប្រទេសកម្ពុជា វិញ។

លោក ទី សុខា ប្រធានទំនាក់ទំនងច្រកទ្វារអន្តរជាតិព្រំ បានប្រាប់ ANN ថា ដោយមានការអនុញ្ញាត ពីឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន បានដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យ ពលរដ្ឋខ្មែរ និងមានការវាស់កម្តៅក្នុងខ្លួន។

លោក បន្ដថា រហូតមកដល់ពេលរសៀលថ្ងៃដដែលនេះ ពុំឃើញមានសញ្ញាអ្វីប្លែកគួរឲ្យកត់សម្គាល់ឡើយ ហើយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន រួមជាមួយនឹងក្រុមយុវជន ស.ស.យ.ក ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានរលាងសម្អាតទីធ្លាច្រកទ្វារអន្តរជាតិព្រំ ដោយប្រើប្រាស់ទឹកអាល់កុលដើម្បីបង្កានិងទប់ស្កាត់ក្នុងការចម្លងមេរោគ Covid-19 រួចក៏បើកឲ្យប្រជាពល រដ្ឋទាំងនោះ វិលត្រឡប់ទៅស្រុកកំណើតរៀងៗ ខ្លួនដោយជិះរថយន្តឈ្នួល។

លោក ភូ សាមិ ប្រធានការិយាល័យចត្តាឡីស័ក ប្រចាំច្រកទ្វារអន្តរជាតិព្រំ ក៏បានឲ្យ ANN ដឹងដែរថា ខាងលោក បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទៅលើកំដៅពលករខ្មែរក្មេង ចាស់ប្រុសស្រី និងឥវ៉ាន់របស់ពួកគេទាំងអស់។ 

លោក បន្ថែមថា បើសិនជានរណាម្នាក់ មានកំដៅចាប់ពី ៣៨អង្សាសេឡើងទៅ ត្រូវឃាត់ទុកឲ្យនៅដាច់ដោយឡែកសិន ដើម្បីតាមដានមើលស្ថានភាពជំងឺ។

 លោក បន្តទៀតថា ការពិនិត្យ ចាប់តាំងពីព្រឹកមកដល់ពេលរសៀលថ្ងៃនេះ អត់ទាន់មាននរណាម្នាក់ឡើងកំដៅគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភនោះទេ។ លើសពីនេះ បើសិនជានរណាម្នាក់មានការក្តៅខ្លួនខ្លាំង ហើយប្រើថ្នាំបញ្ចុះកំដៅនោះពេលពិនិត្យក៏អត់ឃើញ មានអ្វីដែរ នេះគឺជាបញ្ហាប្រឈមខ្លាំង។ ដូច្នេះ បើសិនជាគាត់មានការក្តៅខ្លួននៅក្នុងទឹកដីថៃ គេមិនទាន់អាចឲ្យគាត់ប្រើថ្នាំបញ្ចុះកំដៅនោះឡើយ ដោយរង់ចាំត្រួតពិនិត្យស្ទង់កំដៅរួចរាល់ជាមុនសិន ដើម្បីឲ្យដឹងពីស្ថានភាព ថាតើកើតជំងឺផ្តាសាយធម្មតា ឬជាជំងឺ Covid-19។

លោក បញ្ជាក់ថា គោលការណ៍ណែនាំនៃការដាក់ដោយឡែកនៅផ្ទះ សម្រាប់អ្នកប៉ះពាល់ជិតស្និទ្ធ ឬផ្ទាល់របស់អ្នកជំងឺដោយត្រូវនៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគេ រយ:ពេល ១៤ថ្ងៃហើយត្រូវមានខ្យល់ចេញចូលល្អ។ ត្រូវពាក់ម៉ាស់ និងរក្សាចម្ងាយយ៉ាងហោចណាស់ ២ម៉ែត្រ ពីសមាជិកគ្រួសារផ្សេងទៀត។ កាត់បន្ថយ ការប្រើប្រាស់កន្លែងរួមគ្នា ដូចជាបន្ទប់ទឹក ផ្ទះបាយជាដើម។

ត្រូវតាមដានសភាពផ្ទាល់ខ្លួន ពិនិត្យមៀលកំដៅខ្លួន ២ដង ក្នុង១ថ្ងៃ ប្រសិនបើមានករណីគ្រុនក្តៅក្អក ឈឺបំពង់ក. ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬរាក សូមរាយការណ៍ទៅទូរស័ព្ទលេខ១១៥។ 

ត្រូវលាងដៃជាប្រចាំ ជាពិសេស សម្អាតដៃមុនពេល និងបន្ទាប់ពីរៀបចំអាហារ ក្រោយចេញពីបង្គន់ និងនៅពេលដែលឃើញដៃកខ្វក់ ហើយត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយក្រដាសជូតមាត់ ក្រម៉ា ឬបត់កែងដែ រួចហើយលាងសម្អាតដៃភ្លាម ។ 

បោះចោលកាកសំណល់ក្នុងធុងសម្រាម ដែលមានគម្របបិទជិត សម្អាតបន្ទប់ទឹក ស្រោមពូកខ្នើយ ភួយ និងបរិក្ខារប្រើប្រាស់ផ្សេងៗជាប្រចាំ។ 

លោក បញ្ជាក់ថា ក្រុមគ្រូពេទ្យអង្គុយចាំស្ទាក់សួរពលករខ្មែរ ថាតើ មានករណី គ្រុនក្តៅ ក្អក ក្អួតរាក ឈឺបំពង់ក អស់កម្លាំង កន្តួលក្រហម ពិបាកដកដង្ហើម ចេញឈាម បើសិនជាមានគ្រូពេទ្យនឹងយកចិត្តទុកដាក់ទៅលើពួកគាត់បន្ថែមទៀត៕(ANN ឡោ សុខហៃ)

ពាក្យទាក់ទង