ព្រឹកនេះ! មហាមិត្តចិន បញ្ជូនគ្រូពេទ្យជំនាញ ៧រូប មកកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនគ្រូពេទ្យខ្មែរ អំពីរបៀបព្យាបាលជំងឺ Covid-19

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការព្យាបាលអ្នកឆ្លងជំងឺ Covid-19  នៅក្នុងប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ ៧រូប មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនក្រុមគ្រូពេទ្យខ្មែរ អំពីការព្យាបាល។

ជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏បានផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ដើម្បីព្យាបាលអ្នកឆ្លងជំងឺ Covid-19 ផងដែរ។

តាមការគ្រោងទុក គ្រូពេទ្យទាំង ៧រូប នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ។

សូមជម្រាបជូនថា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល របស់កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន ២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ 

ដើម្បីដោះស្រាយបន្ទាន់ចំពោះបញ្ហាជំងឺ Covid-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលនៃជំងឺនេះ៕(ANN 007)

ពាក្យទាក់ទង

png