ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​ឡើង​ផុត​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន​

ទំហំអក្សរ៖

(ស្ទឹងត្រែង) ៖ ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​បាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី៤​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​ ​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​បាន​ឡើង​ដល់​កម្ពស់​ ​១០.៨២ម៉ែ​ត​ ​ដែល​កម្ពស់​នេះ​ឡើង​ផុត​កម្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ ​១០.៧០ម៉ែត្រ​។​

​តាម​ការព្យាករណ៍​របស់ក្រ​សួង​ថា​ ​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​នឹង​ហក់​ឡើង​បន្ត​ទៀត​រហូតដល់​កម្ពស់​ ​១២.១៣ម៉ែត្រ​ ​នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ​។​

​ទន្លេមេគង្គ​ខេត្តក្រចេះ​ ​នឹង​ហក់​ឡើង​ដល់​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃទី៦​ ​កញ្ញា​ ​ខាងមុខ​ ​ខណៈ​ទន្លេមេគង្គ​ខេត្ត​កំពង់ចាម​ ​នឹង​ឡើង​ដល់​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃទី៧​ ​កញ្ញា​។​

​ដោយឡែក​សម្រាប់​ទន្លេបាសាក់​ចតុមុខ​ ​ទឹក​មិនទាន់​ឡើង​ដល់​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នោះ​ទេ​ ​ប៉ុន្តែ​ទន្លេបាសាក់​កោះខែល​ ​នឹង​ហក់​ឡើង​ដល់​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃទី៦​ ​ខែកញ្ញា​។​

​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​បាន​បញ្ជាក់​ថា​ ​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹកទន្លេ​មេគង្គ​នេះ​ ​គឺ​ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប​ ​ដែល​កំពុង​អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​វៀតណាម​ ​ថៃ​ ​និង​ឡាវ​ ​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង​ ​បង្ក​ឲ្យ​មានការ​ធ្លាក់​ភ្លៀង​ជោគជាំ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​ឡើង​ផុត​កម្ពស់​ឲ្យ​ប្រុងប្រយ័ត្ន​


ពាក្យទាក់ទង