លោក​ស្រី​ ជា សុខ​ហ្គិច ចោទ លោក​ឧត្តម​សេនីយ៍​ទោ ជា សំណាង ថា​បាន​រំលោភ​យក​ដី ប៉ុន្តែ​​លោក​​ឧត្តម​​សេនីយ៍​​ថា លោក​​មាន​​ប្លង់​រឹង​​ត្រឹម​ត្រូវ

(បន្ទាយមានជយ័)៖ លោកស្រី ជា សុខហ្គិច ជាប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ នេះ បានថ្លែងចោទប្រកាន់លោកឧត្តមសេនីយ៍ទោ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា បានរំលោភយកដីរបស់លោកស្រីឆៅៗតែម្តង។

លោកស្រី បានបន្ដថា ដីនោះមានទំហំ ៣,៨៤៩៣ម៉ែត្រការរ៉េ ស្ថិតនៅត្រង់ចំណុចស្វារអិល ស្ថិតភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលលោកស្រីបានទិញ និងបានធ្វើកិរិយាកាន់កាប់តាំងពីឆ្នាំ២០០១ ដោយមានអាជ្ញាធរភូមិឃុំស្រុកបានទទួលស្គាល់ទៀត។

ប៉ុន្តែនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ជា សំណាង ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមកលួច ធ្វើលួចប្លង់ដោយប្រើម៉ាស៊ី GPS ឯកតោភាគីស្ងាត់ៗ និងបានកាយប្រលាយបោះបង់គោលរបងព័ទ្ធយកដីអ្នកស្រី ពេលនោះលោកស្រី បានប្តឹងទប់ស្កាត់ និងចុះទៅហាមឃាត់ម្តងរួចហើយ។

ស្រាប់តែ នៅពេលនេះ លោកឧត្តមសេនីយ៍ទោ ជា សំណាង ហ៊ានសង់ផ្ទះលើដីនោះ និងជួលដីមួយផ្នែកឲ្យពលរដ្ឋចំនួន ៣ គ្រួសារមករស់នៅលើដីនោះថែមទៀតផង ទាំងដីខាងលើកំពុងដោះស្រាយគ្នាមិនទាន់ចប់។

លោកស្រី មុត សាមិត្ត អាយុ ៦៣ឆ្នាំ បានអះអាងថា គាត់ទៅនោះលើដីទំនាស់នោះ គឺគ្រាន់តែជាអ្នកចាំដីឲ្យលោកផ្កាយ ២ ជា សំណាង ជាថ្នូរនឹងការផ្គត់ផ្គង់ស្បៀងអាហារ រួម និងថវិកា ព្រោះលោកស្រីគ្មានផ្ទះសំបែងស្នាក់នៅ។

លោកស្រី ប្រាប់ថា បើដីមានទំនាស់ ទុកឲ្យគេដោះស្រាយគ្នាចុះ បើថាយ៉ាងណា គេឲ្យគាត់ចេញ គាត់លែងនៅតទៅទៀយហើយ។

លោកស្រី ជា សុខហ្គិច បញ្ជាក់ថា ករណីមានលោកផ្កាយ ២ ទៅរំលោភយកដីរបស់លោកស្រីនេះ លោកស្រីបានដាក់ពាក្យប្តឹងតាំងពីនៅអាជ្ញាធរ សង្កាត់ ក្រុង ដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានការដោះស្រាយជូនលោកស្រីនៅឡើយទេ គឺឃើញតែលោកផ្កាយ ២បន្តរំលោភយកពីមួយថ្ងៃទៅ១ថ្ងៃ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោស ជា សំណាង ប្រាប់ ANN ថា រឿងដីធ្លីនោះ គឺរវាងឈ្មោះ ជា សុខហ្គិច និងប្រពន្ធរបស់លោកទេ មិនមែនរឿងរបស់លោកទេ។

លោកឧត្តមសេនីយ៍ទោ ជា សំណាង «រឿងនោះមិនមែនរឿងខ្ញុំទេ! វាជារឿងរបស់ប្រពន្ធខ្ញុំ(សេង គាង) ប៉ុន្តែប្រពន្ធខ្ញុំ មានប្លង់រឹងតាំងពីឆ្នាំ២០០៦ ចំណែកឈ្មោះ ជា សុខហ្គិច នោះលួចធ្វើបង្កាន់ដៃយកដីរបស់ប្រពន្ធខ្ញុំនៅឆ្នាំ២០០៨ មានន័យថាធ្វើក្រោយប្លង់រឹងខ្ញុំចេញមកទ។ ប្លង់ដី របស់ប្រពន្ធខ្ញុំ មានអាជ្ញាធរមន្ទីរ សុរិយោដីខេត្តជាអ្នកចេញឲ្យត្រឹមត្រូវតាមផ្លូវច្បាប់ រីឯលោកស្រី ជាសុខហ្គិច មានតែចុងសន្លឹកដែលអាជ្ញាធរភូមិឃុំ ចេញឲ្យតែប៉ុណ្ណោះ។»

«រឿងនេះ កំពុងប្តឹងគ្នា ដល់តុលាការហើយ គឺអ្នកណាជាម្ចាស់ដីពិតប្រាកដ? សូមយកឯកសារពាក់ព័ន្ធទៅដោះស្រាយនៅតុលាការទៅ៕»(ANN 007)

ពាក្យទាក់ទង