ថ្ងៃស្អែក​នេះ​ ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​នឹង​ធ្វើសន្និសីទ​កាសែត​ស្តី​ពី​ ​«​កម្ពុជា​ ​និង​លទ្ធិប្រជាធិបតេយ្យ​»​

ទំហំអក្សរ៖

​(ភ្នំពេញ) ៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ថា​ ​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ស្អែកនេះ​ ​ខ្លួន​នឹង​រៀបចំ​ធ្វើសន្និសីទ​សារព័ត៌មាន​ ​ស្តី​ពី​ ​«​កម្ពុជា​ ​និង​លទ្ធិប្រជាធិបតេយ្យ​»​ ​ដោយមាន​ ​លោក​ ​ងី​ ​ច័ន្ទ​ផល​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​ជា​វាគ្មិន​ចាំ​ឆ្លើយនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​។​

តាម​ការ​បញ្ជាក់​របស់​អង្គភាព​អ្នកនាំពាក្យ​ថា​ ​សន្និសីទ​នេះ​ ​គឺ​មាន​គោលបំណង​ដើម្បី​ពង្រឹង​ការយល់​ដឹង​ដល់​សាធារណជន​ ​ស្តី​ពី​ ​ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ ​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ខាងនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​សំដៅលើ​ក​កម្ពស់​អភិបាលកិច្ច​ល្អជា​មូលដ្ឋាន​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​៕​

ថ្ងៃស្អែក​នេះ​ ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​នឹង​ធ្វើសន្និសីទ​កាសែត​ស្តី​ពី​ ​«​កម្ពុជា​ ​និង​លទ្ធិប្រជាធិបតេយ្យ​»​