កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី

ទំហំអក្សរ៖

(ភ្នំពេញ)៖ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៤កញ្ញា ស្អែកនេះហើយ បន្ទាប់ពីបំពេញទស្សនកិច្ច៣ថ្ងៃ នៅកម្ពុជា ដែលផ្ដើមកាលពីថ្ងៃទី០២ កញ្ញា។ នាថ្ងៃទី០៣ កញ្ញានេះនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ គឺលោក មហាធា មហាម៉ាត់ និងសម្ដេច ហ៊ុន សែន បានធ្វើជាអធិបតី នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ។

កិច្ចព្រមព្រៀងទាំងពីរនោះ រួមមាន៖

១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ ការយកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៕ វិទូរ្យ

កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី កិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុ្ងងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី