សមត្ថកិច្ច បំបែកសំបុក​មុខសញ្ញា​កាច់​សោក​រ​ម៉ូតូ​ ក្នុង​ក្រុង​សៀមរាប​ រកឃើញ​តែម៉ូតូ​ ៥គ្រឿង​ ឯជនសង្ស័យដឹងរឿងមុនដូចមានអ្នកប្រាប់រត់អស់រលីង

(សៀមរាប​)៖ សមត្ថ​កិច្ច​ក្រុង​សៀមរាប​ សហការជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ នៅ​ថ្ងៃ២​០ ខែមីនា​ឆ្នាំ​២០២០នេះ​ បានចុះ​មក​បំបែកសំបុក​មុខសញ្ញា​ចោរ​ កាច់​សោក​រ​ម៉ូតូ​ នៅ​ចំ​ណុច​ភូមិ​បុស្ស​ក្រឡាញ់​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។

នៅ​ក្នុង​ប្រតិបត្តិការ​ខាង​លើនេះ​ សមត្ថកិច្ច​ បានរកឃើញ​ម៉ូតូរបស់​ជនរងគ្រោះ​ ដែល​ជនសង្ស័យ​លួច​យកទៅ​លាក់​ទុក​ចំនួន​ ០៤គ្រឿង​ (C125 ៣គ្រឿង​ និង​ស្កុប​ពី​ ១គ្រឿង​) និង​ម៉ូតូរបស់​ជនសង្ស័យ​ប្រើ​សម្រាប់​ជិះ​ធ្វើសកម្មភាព​ចំនួន​ ១គ្រឿង​ ម៉ាក​ C125។

សូម​បញ្ជាក់​ថា​ ការ​ចុះ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ មិនទាន់​ចាប់​បានជនសង្ស័យ​នៅឡើយ​ទេ​ ដោយ​អះអាង​ ថាជនសង្ស័យ​អាច​ដឹងខ្លួន​មុន​ ក៏​បាននាំគ្នា​រត់​គេចខ្លួន​បាត់​អស់​នៅមុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់​៕(ANN តាំង​ ហូ​)

ពាក្យទាក់ទង