ភាគី​ពាក់ព័ន្ធ​នឹង​បើក​កិច្ចប្រជុំ​រួមគ្នា​លើ​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ ​នៅ​ចុង​សប្តាហ៍​នេះ​

ទំហំអក្សរ៖

​(​ភ្នំពេញ​)​៖​ ​បើ​យោង​តាម​មន្រ្តី​ជាន់ខ្ពស់​ក្រសួងការងារ​បាន​ឲ្យដឹង​ថា​ ​ភាគី​ពាក់ព័ន្ធ​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​គ្នា​ក្នុង​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ ​លើក​ទី២​ ​នៅ​ថ្ងៃទី៦​ ​ខែកញ្ញា​ ​ចុង​សប្តាហ៍​នេះ​។​ ​

​មានប្រសាសន៍​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ ​ក្រោយ​ចប់​កិច្ចប្រជុំ​ ​កាលពី​ព្រឹក​ថ្ងៃទី៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​ហេង​ ​សួរ​ ​រដ្ឋលេខាធិការ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​ឲ្យដឹង​ថា​ ​កិច្ចប្រជុំ​ថ្ងៃនេះ​បាន​ប្តូរ​ជា​រូបភាព​ត្រីភាគី​ ​ទៅជា​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយ​ៗ​ចាប់ពី​ពេលនេះ​រហូតដល់​ថ្ងៃ​ ​ទី៦​ ​ខែកញ្ញា​ខាងមុខ​ ​ហើយ​គ្រប់​ភាគី​នឹង​មក​ជួប​ប្រជុំ​គ្នា​ឡើងវិញ​ ​ដើម្បី​ពិភាក្សា​ស្វែងរក​យន្តការ​មួយ​ដើម្បី​ពិភាក្សា​ឈាន​ទៅ​រក​ចំណុច​មួយ​ដែល​គ្រប់​ភាគី​អាច​ទទួលយក​បាន​។​

ភាគី​ពាក់ព័ន្ធ​នឹង​បើក​កិច្ចប្រជុំ​រួមគ្នា​លើ​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ ​នៅ​ចុង​សប្តាហ៍​នេះ​

លោក​ ​ហេង​ ​សួរ​ ​បញ្ជាក់​ថា​ ​ឆ្លងតាម​រយៈ​កិច្ចប្រជុំ​ពេញ​មួយ​ព្រឹក​ ​បើ​ទោះជា​ភាគី​សហជីព​ ​និ​ងន​យោជក​ ​មិនទាន់​បាន​បង្ហាញ​តួលេខ​ណាមួយ​ក៏ដោយ​ ​ប៉ុន្តែ​គ្រប់​ភាគី​ ​ហាក់ដូចជា​បានដឹង​អំពី​និន្នាការ​ក្នុង​តំបន់​ ​ក៏ដូចជា​លក្ខណ​វិនិច្ឆ័យ​មួយចំនួន​។​ ​នៅពេល​នេះ​ពួកគេ​ក៏​កំពុងតែ​ស្ទាបស្ទង់ ​ដើម្បី​រក​ចំណុច​ឯកភាព​ផ្ទៃក្នុង​ជាមុន​សិន​សម្រាប់​បង្ហាញ​ទៅ​ភាគី​ម្ខាងទៀត​។​ ​ដូច្នេះហើយ​បាន​ជា​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ​សម្រេច​ទុក​លទ្ធភាព​ ​ឬ​ពេលវេលា​ឲ្យ​ភាគី​នី​មួយ​ៗ​សម្រេច​ផ្ទៃក្នុង​តាមរយៈ​ការពិភាក្សា​គ្នា​ឲ្យបាន​យល់ជា​មុន​សិន​ ​ធ្វើ​យ៉ាងណា​ឲ្យ​ភាគី​ម្ខាងទៀត​អាច​ទទួលយក​បាន​៕​