អភិបាល​ខេត្ត​ព្រះ​វិហារ​ បញ្ជាឲ្យ​មន្ត្រី​ចុះ​ទៅពិនិត្យ​ រកឃើញថា​ ម្ចាស់​ស្ថានីយ​ហ្គាស​ សូ សារ៉ាក់​(II) លួច​ចាក់​ដីរំលោភ​យក​មាត់​ស្ទឹង​ជា​ច្រើន​ម៉ែត្រ​ និង​តម្រូវឲ្យ​កាយ​ចេញ​វិញ​

(ព្រះ​វិហារ​)៖ អនុវត្ត​តាម​បទ​បញ្ជារបស់​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ព្រះ​វិហារ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែមីនា​ ឆ្នាំ​២០២០ ម្សិលមិញ​ លោក​ ភីវ ដៀន​ អភិបាល​ស្រុក​ជាំក្សាន្ត​ ស្តីទី​ បានដឹក​នាំ​ មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក​ និង​អាជ្ញាធរ​ភូមិ​ឃុំ​ ចុះ​ទៅពិនិត្យ​ទីតាំង​ ស្ថានីយ​ហ្គាស​ សូ សារ៉ាក់​ (II) ដែល​រងការចោទ​ថា​ បានចាក់​ដីរំលោភ​យកចំណី​ស្ទឹង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២៦-​២៥ ពីរ​ង្វង់​មូល​ស្រអែម​ឆ្ពោះទៅ​កាន់​ស្រុក​ត្រពាំងប្រាសាទ​ខេត្ត​ឩត្ត​រ​មាន​ជ័យ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រអែម​ត្បូង​ ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ។

ក្រោយ​ចុះ​ពិនិត្យ​រួច​ លោក​ ភីវ ដៀន​ អភិបាល​ស្រុក​ជាំក្សាន្ត​ ស្តីទី​ បាន​ប្រាប់​ ANN ថា​ ម្ចាស់​ស្ថានីយ​ហ្គាស​ សូ សារ៉ាក់​ (II) ពិតជា​បានចាក់​ដីរំលោភ​យក​មាត់​ស្ទឹង​ទទឹង​ប្រហែល​ ៤ម៉ែត្រ​ និង​បណ្តោយ​ជា​ច្រើន​ម៉ែត្រ​ ដែល​ការ​ចាក់​នោះ​លើស​ពីទីតាំង​ដី​ និង​ទំហំ​នៅ​ក្នុង​ប្លង់។

លោក​អភិបាល​ស្រុក​ស្ដីទី​ បន្ថែម​ថា​ អាជ្ញាធរ​ជំនាញ​ បានឲ្យ​លោក​ សូ សារ៉ាក់​ ម្ចាស់​ទីតាំង​ខាង​លើ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ចាក់​ដីរំលោភ​យកដីរដ្ឋ​ខុសច្បាប់​បន្ត​រ​ទៀតហើយ។

ជា​មួយគ្នា​នោះ​ អាជ្ញាធរ​ បានកំណត់​ឲ្យ​លោក​ សូ សារ៉ាក់​ កាយ​យកអាចម៍ដី​ ដែល​បានចាក់​រំលោភ​យកដី​មាត់​ស្ទឹង​នោះ​ ចេញ​ជាបន្ទាន់​ឲ្យ​ដូចដើម​វិញ​ជាដាច់ខាត​៕(ANN សួន​ ក្រែង​)

ពាក្យទាក់ទង