ទន្លេមេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​នឹង​ហក់​ឡើង​លើស​កម្ពស់​ប្រកាស​អាសន្ន​ ​ក្រសួង​ស្នើ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​

ទំហំអក្សរ៖

​(​ភ្នំពេញ​)​ ​៖​ ​យោង​តាម​ការព្យាករណ៍​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី៥​ ​ខែកញ្ញា​ ​ខាងមុខនេះ​ ​ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​នឹង​ហក់​ឡើង​ដល់​កម្ពស់​ប្រកាស​អាសន្ន​ ​ពោល​គឺ​កម្ពស់​ ​១១,០៥ម៉ែត្រ​ ​ខណៈ​កម្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ ​គឺ​ត្រឹម​ ​១០,៧០ម៉ែត្រ​។​

ទន្លេមេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​នឹង​ហក់​ឡើង​លើស​កម្ពស់​ប្រកាស​អាសន្ន​ ​ក្រសួង​ស្នើ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​

​ជាមួយគ្នា​នេះ​ ​ទន្លេមេគង្គ​ខេត្តក្រចេះ​ ​ក៏​នឹង​ហក់​ឡើង​ដល់​កម្ពស់​ ​២១,៣៤​ ​ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ ​២២ម៉ែត្រ​,​ ​ទន្លេមេគង្គ​ខេត្ត​កំពង់ចាម​ ​នឹង​ហក់​ឡើង​ដល់​កម្ពស់​ ​១៣,៩៨​ ​ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ ​១៥,២០ម៉ែត្រ​ ​និង​ទន្លេបាសាក់​ចតុមុខ​ ​នឹង​ហក់​ឡើង​ដល់​ ​៨,១៦ម៉ែត្រ​ ​ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ ​១០,៥០ម៉ែត្រ​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ថា​ ​ការ​ហក់​ឡើង​នូវ​កម្ពស់​ទឹកទន្លេ​នេះ​ ​គឺ​ដោយសារតែ​ឥទ្ធិពល​ ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ​(​ITCZ​)​ ​ដែល​លាតសន្ធឹង​ភាគ​ខាងលើ​កាត់​ប្រទេស​ថៃ​ ​ឡាវ​ ​និង​វៀតណាម​ ​ភ្ជាប់​ជាមួយនឹង​ឥទ្ធិពល​ ​នៃ​ព្យុះ​ទី១៣​ ​លីង​លីង​ ​បាន​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​អាងទន្លេ​មេគង្គ​ ​ក៏ដូចជា​នៅ​កម្ពុជា​ ​ដែល​ជាហេតុ​បណ្តាល​ឲ្យទឹក​ទន្លេ​ក្នុងទឹក​ដី​កម្ពុជា​យើង​ហក់​ឡើងជា​បន្តបន្ទាប់​។​

​យ៉ាងណាក៏ដោយ​ ​ក្រសួងធនធានទឹក​ ​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ដែនដី​ ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងទន្លេ​ ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​៕​ 

ទន្លេមេគង្គ​ខេត្ត​ស្ទឹងត្រែង​ ​នឹង​ហក់​ឡើង​លើស​កម្ពស់​ប្រកាស​អាសន្ន​ ​ក្រសួង​ស្នើ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​


ពាក្យទាក់ទង