អភិបាល​ខេត្ត​ព្រះ​វិហារ​ បញ្ជាឲ្យ​បើក​លំ​ផ្លូវលំ​មួយ​កន្លែង​ជូន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ បន្ទាប់​ពីមាន​អ្នក​បិទ​អស់​ជា​ច្រើន​ឆ្នាំ​


(ព្រះ​វិហារ​)៖ បន្ទាប់​ពី​បទ​បញ្ជាពី​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ព្រះ​វិហារ​ ឥឡូវនេះ​ ម្ចាស់ដី​ដែល​រំលោភ​ និង​បិទផ្លូវ​លំ​សាធារណៈ​ នៅ​ចំណុច​ព្រៃ​ផ្តៀក ភូមិ​ព្រៃព្នៅ​ ឃុំ​ភ្នំពេញ​ ស្រុក​គូ​លេន​បានព្រម​បើកផ្លូវ​នោះ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ធ្វើដំណើរ​វិញហើយ។ 

ការ​សម្រេច​ឲ្យ​បើកផ្លូវ​លំ​ប្រវែង​ជាង​ ៣គីឡូម៉ែត្រ​ ខាង​លើ​ធ្វើ​ឡើងកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា​ឆ្នាំ​២០២០ ម្សិលមិញ​ ក្រោម​កា​រដឹក​នាំ​ អនុវត្ត​ដោយ​លោក​ ប៉ាង​ យៀត​ អភិបាល​ស្រុក​គូ​លេន​លោក​មេឃុំ​ ភ្នំពេញ​ និង​ប្រជា​ពល​រដ្ឋ​ម្ចាស់ដី​ជា​ច្រើន​រូប។

បងប្អូន​ប្រជា​ពល​រដ្ឋ​ ដែល​រងផលប៉ះពាល់​ពី​ការ​បិទផ្លូវ​សាធារណៈ​ខាង​លើចំនួន​ ៦គ្រួសារ​ បានសម្តែង​ក្តី​រីករាយ​ និង​អរគុណ​ចំពោះ​ ឯកឧត្តម​ អភិបាល​ខេត្ត​ព្រះ​វិហារ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានខិតខំជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​ពួកគាត់​៕(ANN សួន​ ក្រែង​) 

អភិបាល​ខេត្ត​ព្រះ​វិហារ​ បញ្ជាឲ្យ​បើក​លំ​ផ្លូវលំ​មួយ​កន្លែង​ជូន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ បន្ទាប់​ពីមាន​អ្នក​បិទ​អស់​ជា​ច្រើន​ឆ្នាំ​


ពាក្យទាក់ទង