ព្យុះ​ចំនួន២​ ​ព្រម​ជាមួយ​សម្ពាធ​ទាប​ ​ធ្វើឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​គ្រប​ដណ្តប់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​

ទំហំអក្សរ៖

​(​ភ្នំពេញ​)​៖​ ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ចេញផ្សាយ​នៅ​ព្រឹកមិញ​នេះ​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុងតែ​រង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ ​ព្រមទាំង​ព្យុះ​ចំនួន២​ ​ដែល​កំពុង​កើតឡើង​នៅ​ខាងកើត​ប្រទេស​ហ្វីលីពីន​ ​និង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​វា​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូទាំង​ប្រទេស​។​

ព្យុះ​ចំនួន២​ ​ព្រម​ជាមួយ​សម្ពាធ​ទាប​ ​ធ្វើឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​គ្រប​ដណ្តប់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​

តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ថា​ ​ស្ថានភាព​បែបនេះ​ ​នឹង​ធ្វើឲ្យ​ ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ ​ខេត្ត​ជាប់​ជួរភ្នំ​ដងរ៉ែក​ ​និង​ខ្ពង់រាប​ឦសាន​ ​ជាប់​ប្រទេស​វៀតណាម​ ​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​ ​ក្នុង​នោះ​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ ​នៅក្នុង​ភូមិ​សាស្រ្ត​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​បន្ត​មាន​ភ្លៀង​នៅក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​ ​ហើយ​នៅ​លើ​ផ្ទៃសមុទ្រ​ ​អាច​នឹង​មាន​ភ្លៀង​ខ្យល់​ ​និង​រលក​បក់បោក​ខ្លាំង​។​

​ដោយឡែក​បណ្តា​ខេត្ត​ប៉ែក​ខាងក្រោម​ ​អាច​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​។​

​ជាមួយ​ស្ថានភាព​បែបនេះ​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​ទឹកជំនន់​ ​ភ្លៀង​ ​ខ្យល់​ ​ផ្គរ​ ​រន្ទះ​ ​និង​រលក​សមុទ្រ​បោក​បង់​ខ្លាំង​៕​


ពាក្យទាក់ទង