សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ ឃាត់ខ្លួន​ជនជាប់ចោទ​ ២នាក់​ តាម​ដីកា​របស់​តុលាការ​

(បាត់ដំបង)៖ កម្លាំង​នគរបាល​ស្រុក​សង្កែ​ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនជនជាប់ចោទចំនួន ២នាក់ តាមដីការបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីយកទៅដាក់គុកក្នុងបទល្មើស ២ផ្សេងគ្នា។

ជនជាប់ចោទទី១ឈ្មោះ​ ឌឿក​ ហ៊ត​ ភេទប្រុស​ អាយុ​ ៥១ ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ទឹម​ ឃុំ​តាប៉ុន​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ជាប់ចោទពីបទ ធ្វើ​អន្តរាគមន៍​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ​ឬដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ជល​ផលនិង​ធ្វើសកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ជល​ផលដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី​ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ពាម​សោត​ ឃុំ​តាប៉ុន​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ឆ្នាំ​២០១៨ យោងតាម​មាត្រា​ ១០២ នៃ​ច្បាប់​ស្តីពី ​ជលផល​។

ជនជាប់ចោទទី២ឈ្មោះ​ ស៊ុក​ លី​ឆាយ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​០៣  ភូមិ​បេង​ ឃុំអន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ជាប់ចោទពីបទ ហិង្សា​ដោយ​ចេតនា​ និងឲ្យ​ខូច​ខាត​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម​ទី​១៦ ភូមិ​ជំនីក​ ឃុំអន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​២២ ខែសីហា​ ឆ្នាំ​២០១៧ យោងតាម​មាត្រា​ ២១៧ មាត្រា​ ៤១០ និង​មាត្រា​ ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច នឹងរៀបចំឯកសារបញ្ជូនទៅកាន់​សា​លាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​នីតិវិធី៕(ANN រៀម​ សាលី​)

ពាក្យទាក់ទង