CDC​ ​អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន៨ទៀត​បើក​នៅ​កម្ពុជា​

ទំហំអក្សរ៖

(ភ្នំពេញ) ៖ ​យោង​តាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ​CDC​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃម្សិលមិញ​ ​ខ្លួន​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៨​ ​បើក​រោងចក្រ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។​

CDC​ ​អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន៨ទៀត​បើក​នៅ​កម្ពុជា​

ក្រុមហ៊ុន​ទាំង៨នោះ​រួមមាន​៖​

​១​-​ ​“​MEKO​ ​LIGHTING​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ ​និង​ ​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ​ឃុំ​ពពេល​ ​ស្រុក​ត្រាំកក់​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣០៦កន្លែង​។​

​២​-​ ​“​SILVER​ ​BEAUTY​ ​(​CAMBODIA​)​ ​ELECTRONIC​ ​AND​ ​LIGHTING​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ភូមិ​ទួល​ត្បែង​ ​ឃុំ​ព្រៃវិហារ​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៧៩កន្លែង​។​

​៣​-​ ​“​SINE​ ​PLASTIC​ ​(​CAMBODIA​)​ ​INDUSTRY​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម​ ​សង្កាត់​ព្រៃស​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៦លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៤០កន្លែង​។​

CDC​ ​អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន៨ទៀត​បើក​នៅ​កម្ពុជា​

៤​-​ ​“​HONG​ ​CHHING​ ​(​CAMBODIA​)​ ​INDUSTRIAL​ ​DEVELOPMENT​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​ ​រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ ​ឃុំ​ត្រពាំងរាំង​ ​ស្រុក​ជុំ​គិរី​ ​ខេត្តកំពត​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៤៤កន្លែង​។​

​៥​-​ ​“​MIKOL​ ​STONE​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្មម៉ាប​ផលតិ​ជា​គ្រឿង​សង្ហា​រឹម​ ​និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ​ឃុំ​អូរបាក់រទេះ​ ​ស្រុក​កំពង់សីលា​ ​ខេត្ត​ ​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៥៧កន្លែង​។​

​៦​-​ ​“​KAM​ ​CHING​ ​(​CAMBODIA​)​ ​CRAFTS​ ​&​ ​GIFTS​ ​CO​.​,​ ​LTD​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក​ណ្តឹង​ធំ​ ​ឃុំ​ក​ណ្តឹង​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣២០កន្លែង​។​

CDC​ ​អនុញ្ញាត​ឲ្យ​រោងចក្រ​ចំនួន៨ទៀត​បើក​នៅ​កម្ពុជា​

​៧​-​ ​“​CUI​ ​ZHEN​ ​YUAN​ ​FOOD​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ ​(​ស្វាយ​ ​ចេក​ ​ម្នាស់​ ​ស្វាយចន្ទី​.​.​.​)​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ​ឃុំ​ជង្រុក​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៧៧កន្លែង​។​

​៨​-​ ​“​ZHENG​ ​HENG​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​”​ ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ ​“​តារា​សាគរ​ ​ឈូងសមុទ្រ​វែង​”​ ​រួមមាន​៖​ ​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន៧០០បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​សួន​កំសាន្ត​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​គ​ម្រោ​ង​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច​ ​ស្រុក​គិរី​សាគរ​ ​ខេត្តកោះកុង​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២៩២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២.១១៦កន្លែង​៕​


ពាក្យទាក់ទង