ក្រោយពីរំលោភយកអស់ជាច្រើនឆ្នាំ ក្រុមហ៊ុន​របស់​ ឧកញ៉ា​ សុខ​ ប៊ុន​ ព្រម​កាត់​ដី​ប្រគល់​ជូន​ពល​រដ្ឋវិញ​ ដើម្បី​បញ្ចប់រឿង

​(កំពង់ឆ្នាំង​)៖ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុន​ ព្រម​ឲ្យ​អាជ្ញាធរ​ជំនាញ​ចុះ​វាស់វែង​ កាត់​ដីមួយ​ចំនួន​ប្រគល់​ជូន​ពល​រដ្ឋ​ នៅ​ចំណុច​ភូមិ​ដំបូក​កកោះ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​បញ្ចប់រឿង​ បន្ទាប់​ពីក្រុមហ៊ុន​នេះ​រំលោភ​យកអស់​ជា​ច្រើន​ឆ្នាំ។

លោកស្រី​ ជា​ សុគន្ធ​ អាយុ​ ៦២ឆ្នាំ​ មាន​ទីលំនៅ​ខេត្ត​កណ្តាល​ ដែល​ជា​ម្ចាស់ដី​ដែល​ត្រូវ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុន​ រំលោភ​យក​ បាន​ប្រាប់​ ANN ថា​ លោកស្រី​បា​ម​ទិញដី​នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​នេះ​ ចំនួន​ ១,៥ ហិកតា​ ដើម្បី​ធ្វើ​ស្រែប្រាំង។

លោកស្រី​ បន្ដ​ថា​ ក្រោយ​មកគាត់​ស្រាប់​តែ​មាន​ឈ្មោះ​ លន់​ ឡ​ន​ ហៅ​ ឡុង​ ជា​មេការ​របស់​ក្រុមហ៊ុន​លោក​ ឧកញ៉ា​ សុខ​ ប៊ុន​ បានដាក់​គ្រឿងចក្រ​មកឈូស​ឆាយ​  បំពាន​យកដីរបស់​លោកស្រី​ ទោះជា​ហាម​យ៉ាងណា​ក៏មិនឈ្នះ​ដែរ​ និង​បាន​គម្រាម​ឲ្យ​សមត្ថកិច្ច​ចាប់​លោកស្រី​ចង​ទៅទៀត។

ប៉ុន្តែ​ពេលនេះ​ គឺ​ខាង​ក្រុមហ៊ុន​ ឧកញ៉ា​ សុខ​ ប៊ុន​ បានសម្រេច​ឲ្យ​តំណាង​ថ្មី​ មកដោះស្រាយ​ និង​វាស់វែង​កាត់​ដីនោះ​ជូន​លោកស្រី​វិញ​ ដើម្បី​បញ្ចប់រឿង។

ជុំវិញ​ករណី​នេះ​ លោក​ យី​ ភួន​ មេឃុំ​ស្វាយ​ជ្រុំ​ បានឲ្យ​ ANN ដឹងថា​ បន្ទាប់​ពីមាន​កើត​វិវាទ​ដីធ្លី​ខាង​លើអស់​ជាយូរឆ្នាំ​មក​ ក្រុមហ៊ុន​ របស់​ ឧកញ៉ា​ សុខ​ ប៊ុន​ គឺ​ព្រម​កាត់​ដីជូន​ប្រជា​ពល​រដ្ឋវិញ​ប្រសិនបើ​ ម្ចាស់ដី​ដែល​មាន​ឯក​សារបញ្ជាក់​ត្រឹម​ត្រូវ​ទាំងអស់​នោះ​មិន​បានលក់​ដីរបស់​ពួក​គេជូន​ក្រុមហ៊ុន​នាពេល​កន្លង​ទៅ។

គួរ​រម្លឹក​ថា​ មុន​ឈាន​ដល់​ដំណាក់កាល​ដោះស្រាយ​ត្រូវ​បានបញ្ចប់​នេះ​ ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់ដី​ជា​ច្រើន​នាក់​ បាន​លើកគ្នា​តវ៉ា​ចំពោះ​នឹង​ការ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីរបស់​ពួកគាត់​ ក្រោម​បញ្ជារបស់​មេការ​ក្រុម​ហ៊ុន​ ឧកញ៉ា​ សុខ​ ប៊ុន​ ដែល​មាន​ឈ្មោះ​លន់​ ឡ​ន​ ហៅ​ឡុង​៕(ANN សាន្ត ​ផល្លា​)

ពាក្យទាក់ទង