តើបុរស​ចិន​ បាន​កាំភ្លើង​ពីណា​មកប្រើប្រាស់​នៅកណ្ដាល​រាជធានីភ្នំ​ពេញ​?

(ភ្នំពេញ​)៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការមន​ ឃាត់ខ្លួន​ និង​ដកហូត​កាំភ្លើង​ខ្លីម៉ា​ក​K54 មួយ​ដើម​ថ្មីចែស​ កាល​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​១៧ ខែមីនា​ ឆ្នាំ​២០២០នេះ​ នៅ​ចំណុច​អាគារ​ព្រីមផ្លាហ្សា​ តាមផ្លូវ​ព្រះនរោត្ដម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំ​ពេញ។

បើ​យោង​តាម​សមត្ថកិច្ច​ ជនសង្ស័យ​មាន​ឈ្មោះ​ XIE YENG ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់នៅ​ផ្ទះលេខ​១៧ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំ​ពេញ​ មុខរបរ​មេការ​រោងចក្រ​ផលិត​ស្លា​ (គ្មាន​លិ​ខិតឆ្លងដែន​)។ 

នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ សម​ត្ថ​កិច្ច​ដកហូត​បានវត្ថុ​តាង​រួមមាន៖ កាំភ្លើង​ខ្លីម៉ា​ក​K54 ចំនួន​១ដើម​, បង់​១មាន​គ្រាប់​ ៤គ្រាប់​ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន។

សូមជម្រាប​ជូន​ថា​ នៅមុន​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​បានប្រើ​អំពើហិង្សា​លើជនជាតិ​ចិន​ដូចគ្នា​ត្រូវ​បានប្រជា​ពល​រដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ឲ្យ​ចុះ​មកជួយ​អន្តរាគមន៍​ ទើប​ឈាន​ដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ដកហូត​បានវត្ថុ​តាង​ខាង​លើ​៕(ANN007)

ពាក្យទាក់ទង