ភ្នាក់ងារ​សារព័ត៌មាន​ ANN ប្រចាំ​ខេត្ត​មណ្ឌលគិរី​ សូម​បំភ្លឺ​ និង​សូមអភ័យទោស​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​ប៉ះពាល់​កិត្តិយស​ម្ចាស់ដី​ឈ្មោះ​ ម៉ឹង​ មករា​


(មណ្ឌលគិរី​)៖ លោក​ ឌឹម​ សឿន​ ភ្នាក់ងារ​សារព័ត៌មាន​ ANN ប្រចាំ​ខេត្ត​មណ្ឌលគិរី​ សូម​ធ្វើ​ការ​បំភ្លឺ​ និង​សូមអភ័យទោស​ចំពោះ​ការ​ចុះផ្សាយ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ម្ចាស់​ដីស្របច្បាប់​ឈ្មោះ​ ម៉ឹង​ មករា​ កាល​ពី​ថ្ងៃ​ទី​១១-​១២-​១៦ ខែមីនា​ ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗនេះ។

យើងខ្ញុំ​សូមជម្រាប​ជូន​ថា​ លោក​ ម៉ឹង​ មករា​ ពិតជា​ម្ចាស់​ដីស្របច្បាប់​ ដែល​មាន​ទីតាំងនៅ​ភូមិ​ពូហ្យាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​ ខេត្ត​មណ្ឌលគិរី។

ដូច្នេះ​សូម​សាធារណៈ​ មេត្តា​កុំ​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​ ការ​ផ្សាយ​កន្លង​ទៅ​នេះ។

សូម​លោក​ ម៉ឹង​ មករា​ មេត្តា​អនុគ្រោះ​ និង​ផ្តល់​ការ​យោគ​យល់ចំពោះ​កំហុសឆ្គង​ដោយ​អចេតនា​ខាង​លើនេះ​៕

ភ្នាក់ងារ​សារព័ត៌មាន​ ANN ប្រចាំ​ខេត្ត​មណ្ឌលគិរី​ សូម​បំភ្លឺ​ និង​សូមអភ័យទោស​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​ប៉ះពាល់​កិត្តិយស​ម្ចាស់ដី​ឈ្មោះ​ ម៉ឹង​ មករា​


ពាក្យទាក់ទង